យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប (EU) អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោក Josep Borrell បានស្នើឱ្យភាគីទាំងពីរធ្វើការរួមគ្នាដើម្បីស្វែងរកវ៉ាក់សាំងបង្ការជំងឺរាតត្បាត COVID-19 ស្តារសេដ្ឋកិច្ចឡើងវិញ ពង្រឹងប្រព័ន្ធពហុភាគីនិងកិច្ចសហប្រតិបត្តិការពិភពលោក។
អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោក Josep Borrell
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Brussels ក្នុងសុន្ទរកថារបស់ខ្លួន លោក Borrell បានសង្កត់ធ្ងន់ថា ទោះបីបណ្តាលឱ្យមានផលវិបាកជាច្រើនក៏ដោយ ជំងឺរាតត្បត COVID-19 ក៏ជាឱកាសមួយដើម្បីសហភាពអឺរ៉ុបនិងអាស៊ានមានភាពស្អិតរមួតបន្ថែមទៀតផងដែរ។
ភាគីទាំងពីរត្រូវធានាថា ប្រព័ន្ធពាណិជ្ជកម្ម វិបុលភាពនិងសន្តិសុខរបស់ភាគីទាំងពីរត្រូវបានកែលំអដោយច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិ។ លោក Borrell បានស្នើថា អ្នកជំនាញសហភាពអឺរ៉ុបនិងអាស៊ានត្រូវតែរួមគ្នាស្វែងរកដំណោះស្រាយដើម្បីជួយភាគីទាំងពីរអាចសហការគ្នាឱ្យបានល្អបំផុតលើសន្តិសុខ វ៉ាក់សាំងបង្ការ COVID-19។
លើសពីនេះទៅទៀត ភាគីទាំងពីរត្រូវផ្តល់អាទិភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងនាមជាវិនិយោគិនដំបូងនៅអាស៊ាន សហភាពអឺរ៉ុបបានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឱ្យបានរឹងមាំជាមួយអាស៊ាន។
យោងតាមលោក Borrell ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែស៊ីជម្រៅ ក៏ដូចជាការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ សហភាពអឺរ៉ុបនិងអាស៊ានចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីបង្កើតច្បាប់និងបទដ្ឋានផ្ទាល់ខ្លួនដូចជា បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), សហភាពអឺរ៉ុប - សឹង្ហបូរី, FTA សហភាពអឺរ៉ុប - វៀតណាម។ នាបច្ចុប្បន្ន សហភាពអឺរ៉ុបក៏កំពុងចរចា FTA ជាមួយដៃគូដទៃទៀតនៅក្នុងតំបន់ផងដែរ។
ក្រៅពីនេះ ភាគីទាំងពីរត្រូវធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីពង្រឹងការតភ្ជាប់ ជំរុញកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម សមាហរណកម្មនិងកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។ ការដាក់ឱ្យដំណើរការប្រព័ន្ធឆ្លងកាត់គយអាស៊ានដែលគាំទ្រដោយសហភាពអឺរ៉ុបនៅចុងឆ្នាំនេះគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការនេះ។
ជាចុងក្រោយ សហភាពអឺរ៉ុបមានគោលបំណងចង់ថា កិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាសត្រូវបានបញ្ចប់ឱ្យបានឆាប់បំផុត។ នេះនឹងក្លាយជាកិច្ចព្រមព្រៀងដំបូងនៃប្រភពនេះ ដែលបង្កើតទីផ្សារអាកាសចរណ៍ធំបំផុតនៅលើពិភពលោកសម្រាប់ប្រជាជនជាង ១ ពាន់លាននាក់៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
មតិពីមិត្តអ្នកអាន