Trending now

ពិភាក្សាបញ្ហា Tokyo Olympic Games 2020

06:27 | 24/03/2020 (បូកសរុបដោយឌីណា)

នៅពេលនេះសម្រាប់ព្រឹត្តិការណ៍កីឡា Tokyo Olympic Games 2020 ដែលគ្រោងធ្វើឡើងនាប្រទេសជប៉ុន ត្រូវបានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ចេញប្រើពេលតែ ៤សប្តាហ៍ក្នុងការពិភាក្សាលើបញ្ហាត្រូវផ្អាកការប្រកួត ឬយ៉ាងណា ខណៈបញ្ហាវិបត្តិវីរុសឆ្លង COVID-19 ជាបញ្ហាធំ។

​​សល់ប៉ុន្មានថ្ងៃទៀត​ឆ្ពោះទៅដល់ព្រឹត្តិការណ៍ Tokyo Olympic Games 2020។ (រូបថត៖ freshnewsasia)

សម្រាប់ព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដែលគ្រោងនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហាខាងមុខនេះ តែក៏ដោយសារមានការព្រមព្រៀងពីសំណាក់សមាជិក និងបណ្តាក្រុមកីឡាករជាច្រើនបានស្នើសុំឲ្យមានការពន្យារពេលប្រកួត ក៏ដោយសារការភ័យខ្លាចវីរុស COVID-19។

មុននេះ លោក Shinzo Abe បានបន្ថែមថា លោកនឹងពិភាក្សាជាមួយក្រុមប្រឹក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក្នុងការសម្រេចចិត្តថា តើត្រូវបន្តទៅមុខ ឬយ៉ាងណាសម្រាប់ Tokyo Olympic Games ឆ្នាំនេះ។

លោកក៏បន្តថា «ពួកយើងនឹងយកឈ្នះការរីករាលដាល COVID-19 និងធ្វើជាម្ចាស់ផ្ទះការប្រកួតទៅតាមការគ្រោងទុកដោយមិនព្រួយបារម្តឡើយ ខណៈប្រទេសជប៉ុន មានរហូតដល់ទៅ ១៤០០ករណី និងមានអ្នកស្លាប់កើនដល់ ២៨នាក់ដោយវីរុសដ៏សាហាវនេះ»។

រីឯលោក Sir Hugh Robertson វិញ ដែលជាគណៈកម្មាករប្រត្តិបត្តិអូឡាំពិកអង់គ្លេស ក៏ចូលរួមស្វាគមន៍ និងគាំទ្រ ដើម្បីលើកប្រកួតនេះដែរ ខណៈការពន្យារពេលនេះ អាចជាផលប៉ះពាលដល់អត្តពលិកប្រមាណ ១,១០០០នាក់ ដែលមានក្តីស្រមៃប្រជែងក្នុងព្រឹត្តិការណ៍នេះ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព