Trending now

រង្វាន់ Nobel សន្តិភាពឆ្នាំ២០១៨ ត្រូវបានផ្តល់ជូនវេជ្ជបណ្ឌិត Denis Mukwege និងសកម្មជនប្រឆាំងអំពើហឹង្សាផ្លូវភេទ Nadia Murad

08:28 | 08/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - គណកម្មាធិការរង្វាន់ Nobel ណ័រវេសបានប្រកាសនាថ្ងៃទី៥ខែតុលាថា ជ័យលាភីរង្វាន់ Nobel សន្តិភាពបានប្រគល់ដល់លោក Denis Mukwege និង Nadia Murad សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សាផ្លូវភេទ។

Nadia Murad (ខាងឆ្វេង) និង Denis Mukwege ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១៨ (រូបថតៈ Reuters )

រង្វាន់​ Nobel ​សន្តិភាព​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​ផ្ដល់​ជូន​មនុស្ស​ពីរ​នាក់​ គឺ​ Nadia Murad ជា​សកម្មជន​សិទ្ធិមនុស្ស​ជនជាតិYazidi ដែល​នៅ​រស់រាន​ពី​អំពើ​ទាសភាព​ផ្លូវ​ភេទ ​ប្រព្រឹត្ត​ដោយ​ពួក​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​ ជ័យលាភី​ម្នាក់​ទៀត​បានទៅ ​Denis Mukwege ជា​វេជ្ជបណ្ឌិត​ខាង​រាងកាយ​ស្ត្រី ដែល​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​សាធារណរដ្ឋ​កុងហ្គោ ដោយ​បាន​ព្យាបាល​ជនរងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ​និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ផ្សេងទៀត​ជាង​៥ម៉ឺន​នាក់។

​គណៈកម្មាធិការ​រង្វាន់​ Nobel ​ក្នុង​ប្រទេស​ន័រវែស បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ​ដោយទទួលស្គាល់​ “‍ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​ទាំង​ពីរ ក្នុង​ការ​បញ្ចប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវ​ភេទ ជា​អាវុធ​នៃ​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ”។

លោក​វេជ្ជបណ្ឌិត​ Mukwege អាយុ​៦៣​ឆ្នាំ គ្រប់គ្រង​មន្ទីរពេទ្យ Panzi នៅ​ប៉ែក​ខាង​កើត​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ជា​តំបន់​ដ៏​គ្រោះថ្នាក់។ លោក​វេជ្ជបណ្ឌិត​រូប​នេះ និង​បុគ្គលិក​ផ្សេងទៀត​ក្នុង​មន្ទីរពេទ្យ​នេះ បាន​ព្យាបាល​ឬ​ធ្វើ​ការ​វះកាត់​ទៅលើ​សរីរាង្គ​កាយ​ស្ត្រី​រាប់​ពាន់​នាក់ ដែល​បាន​រង​របួស​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​និង​រំលោភបំពារបំពាន​ផ្លូវ​ភេទ​តាម​រូបភាព​ផ្សេងៗ​ទៀត​ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កុងហ្គោ។

ជ័យលាភី​ Nobel ​សន្តិភាព​ម្នាក់​ទៀតនៅ​ឆ្នាំ​នេះ គឺ Nadia Murad អាយុ​២៥​ឆ្នាំ ជា​ស្ថាបនិក​នៃ​អង្គការ គំនិត​ផ្ដួចផ្ដើម​របស់ Nadia​ (Nadia's Initiative )។

Murad គឺជា១ក្នុងចំណោមស្រ្តីនិងក្មេងស្រីប្រហែល 3.000 នាក់ដែលរងគ្រោះពីការចាប់រំលោភនិងការរំលោភបំពានផ្សេងៗទៀត ដែលពួកឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បណ្តាលឡើង។

Murad ក៏ជាសហម្ចាស់នៃរង្វាន់ Sakharov ដ៏មានកិត្យានុភាពអំពីសិទ្ធិមនុស្សដោយសហភាពអឺរ៉ុបប្រគល់ជូននៅក្នុងឆ្នាំ ២០១៦ ។ ក្នុងឆ្នាំដដែលនោះ នាងបានឈ្នះពានរង្វាន់ Vaclav Havel របស់គណៈកម្មការអឺរ៉ុបសម្រាប់សិទ្ធិមនុស្សទៀតផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ
នាយករដ្ឋមន្ត្រី៖ បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងម៉ឺងម៉ាត់លើការអនុវត្តភារកិច្ច IUU
បញ្ជាការដ្ឋានតំបន់លេខ ៤ នៃកងឆ្មាំសមុទ្រលើកទឹកចិត្តនាយទាហាន និងពលទាហានមុនបេសកកម្មប្រឆាំងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន