សម្ពោធប្រព័ន្ធ e-Cabinet (ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាល)

09:02 2019/06/25

នាព្រឹកថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រព័ន្ធព័ត៌មានបម្រើការ ប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាលវៀតណាម (e-Cabinet) ត្រូវបានបើក សម្ពោធជាផ្លូវការ។

សម្ពោធប្រព័ន្ធ e-Cabinet (ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាល)
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រតិបត្តិកិច្ចប្រជុំរដ្ឋាភិបាលដើមដំបូងតាមរយៈប្រព័ន្ធ e-Cabinet (រូបថត៖ VGP)

អញ្ជើញចូលរួមពិធីសម្ពោធនេះមានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បណ្ដាឧបនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងនិងស្ថាប័ននានាផង ដែរ។

e-Cabinet នឹងជួយឧបត្ថម្ភជាច្រើនដល់កិច្ចប្រជុំរបស់រដ្ឋាភិបាល ដោយមាន មុខងារយ៉ាងគ្រប់គ្រាន់ដូចជា៖ ធ្វើបច្ចុប្បន្នភាព គ្រប់គ្រង ផ្ទុកបម្រុងឯកសារនៃកិច្ចប្រជុំ ព្រមទាំងគ្រប់គ្រងកិច្ចប្រជុំចាប់តាំងពីសមាជិកចូលរួម ខ្លឹមសារកម្មវិធី សុន្ទរកថា ការពិភាក្សា ចូលរួមផ្ដល់មតិ និងបោះឆ្នោតតាមបណ្ដាញអ៊ីនធឺណិត របស់គណៈរដ្ឋមន្រ្តី។ សមាជិករដ្ឋាភិបាលទោះបីជាអវត្តមាននៅកិច្ចប្រជុំក្ដី ប៉ុន្តែ អាចចូលរួមផ្ដល់មតិនិងបោះឆ្នោតតាមរយៈឧបករណ៍ចល័ត ។ ក្រៅពីនោះ e-Cabinet ក៏មានមុខងារជួយឧបត្ថម្ភដល់ការដោះស្រាយការងាររបស់រដ្ឋាភិបាល ទៀតផង។

ប្រព័ន្ធ e-Cabinet ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Viettel កសាងឡើងប្រកបដោយ សន្តិសុខនិងសុវត្ថិភាពព័ត៌មានខ្ពស់។ គោលដៅនៃប្រព័ន្ធនេះគឺកាត់បន្ថយពេល វេលានៃកិច្ចប្រជុំរបស់រដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ឯកសារ ក្រដាសក្នុងកិច្ចប្រជុំផងដែរ។

បន្ទាប់ពីការបើកសម្ពោធប្រព័ន្ធ e-Cabinet នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដើមដំបូងតាមរយៈប្រព័ន្ធនេះ៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll