អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោក Kamal Malhotra

អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោក Kamal Malhotra
កាលពី ១០ ឆ្នាំមុន វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០០៨-២០០៩។ ក្នុងអំឡុងពេលនោះ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសក្នុងការគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីស្ត្រី សន្តិភាពនិងសន្តិសុខ។ បច្ចុប្បន្ននេះ វៀតណាមកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាព។ ពោលគឺ នាឆ្នាំ ២០១៨ ជាលើកដំបូង វៀតណាមបានបញ្ជូននាយទាហានចំនួន ៦៣ នាក់ ទៅចូលរួមក្នុងមន្ទីរពេទ្យយោធា កម្រិតទី២ នៅប្រទេសស៊ូដង់ខាងត្បូង ព្រមទាំងបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាព។ វៀតណាមក៏បានចូលរួម ក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិសម្រាប់ដំណាក់កាល ២០១៤ - ២០១៦ ផងដែរ។ នៅចុងឆ្នាំ ២០១៨ វៀតណាមត្រូវបានជ្រើសតាំងចូលគណៈកម្មាធិការទទួលបន្ទុកច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) នៃអង្គការសហប្រជាជាតិ។ ទាំងនេះគឺជាភស្តុតាងច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មជាមួយសហ គមន៍អន្តរជាតិ។
ក្នុងនាមជាថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ខ្ញុំប្តេជ្ញាចិត្តបន្តរួមដំណើរជាមួយវៀតណាមក្នុងតួនាទីនិងការទទួលខុសត្រូវថ្មីនៅឯក្រុមប្រឹក្សាសន្តិសុខ ខណៈពេលដែលវៀតណាមជាប់ឆ្នោតផងដែរ។
|