Trending now

ឱកាសសម្រាប់វិស័យទេសចរ នៅខេត្ត Da Nang នឹងខិតជិតដល់ទីផ្សារអាស៊ីអាគ្នេយ៍

07:06 | 21/02/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - វិស័យទេសចរណ៍ខេត្ត Da Nang កំពុងចាប់ផ្តើមយុទ្ធនាការស្តារឡើងវិញ បន្ទាប់ពី “ឥទ្ធពលដោយជំងឺរាតត្បាត Covid-19 ” ។ ក្រៅពីការផ្សព្វផ្សាយរូបភាពខេត្ត Da Nang ក្នុងស្រុក សន្និសីទកំពូលអាស៊ានត្រូវបានធ្វើឡើង នៅខែមេសាខាងមុខនេះ នៅប្រទេសវៀតណាមដែលគេចាត់ទុកជាឱកាសដ៏ល្អមួយសម្រាប់ទីក្រុង Da Nang ក្នុងការផ្សព្វផ្សាយកន្លែងទេសចរជាច្រើន ប្រកបដោយសុវត្ថិភាព មិត្តភាពនិងទាក់ទាញភ្ញៀវមកពីតំបន់អាស៊ីអាគ្នេយ៍។

ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍បានជូនផ្កាដើម្បីស្វាគមន៍ភ្ញៀវទសចរកម្ពុជា បានមកទេសចរទីក្រុង Da Nang ក្នុងព្រឹត្តិការណ៍បើកជើងហោះហើររវាង Da Nang - ភ្នំពេញ។

លោកស្រី Truong Thi Hong Hanh នាយកមន្ទីរទេសចរទីក្រុង Da Nang បាននិយាយថា ក្រៅពីទីផ្សារធំ ៗ ពីរគឺ​ កូរ៉េខាងត្បូងនិងចិន អឺរ៉ុបនិងអាមេរិក អង្គភាពពាក់ព័ន្ធនានាបានជំរុញការផ្សព្វផ្សាយរូបភាពទីក្រុង Da Nang ទៅកាន់បណ្តាទីផ្សារជាយុទ្ធសាស្ត្រ។ ចំពោះទីផ្សារជិតៗ នៅតំបន់អាស៊ីអាគ្នេយ៍ វិស័យទេសចរណ៍បានផ្លាស់ប្តូរវិធីផ្សព្វផ្សាយ ដូចជា ចូលរួមក្នុងពិព័រណ៍ទេសចរ Travex ពិព័រណ៍ MATTA ពិព័រណ៍ ITB ... រៀបចំកម្មវិធីផ្យព្វផ្សាយនូវទេសចរណ៍នៅខេត្ត Da Nang នៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី...

​ក្រុមភ្ញៀវទេសចរ​ម៉ាឡាស៊ី មក​ខេត្ត Da Nang ក្នុងឱកាស​បើកជើងហោះហើរ​ Da Nang– Kuala Lumpur។

លោក Cao Tri Dung ប្រធានសមាគមទេសចរ Da Nang បានមានប្រសាសន៍ថា នៅពេលក្រសួងការបរទេសគ្រោងនឹងរៀបចំសន្និសីទនៅខេត្តនេះ វិស័យទេសចរណ៍ទីក្រុងបានទាក់ទាញ​ការផ្សព្វផ្សាយនិងកំណត់ចំណុចលេចធ្លោដ៏សំខាន់មួយចនួន ក្នុងឆ្នាំ២០២០។ យោងតាមលោក Cao Tri Dung អាស៊ានគឺជាទីផ្សារដែលវិស័យទេសចរធ្វើអាជីវកម្ម អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រៅពីនេះ សន្និសីទកំពូលនៃបណ្តាប្រទេសអាស៊ានគឺជាឱកាស ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមផង និងសហគ្រាសទេសចរក្នុងប្រទេសនិងតំបន់ទាំងមូលដែលបានជួបជុំនិងធ្វើការជាមួយដៃគូដោយផ្ទាល់ផង។

“នេះជាឳកាសដែលសហគមន៍សហគ្រាសទេសចរណ៍បង្ហាញពីតួនាទីរបស់ខ្លួន ក្នុងការបង្កើតនិងកសាងរូបភាព។ រួមជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន វិស័យទេសចរក៏ចូលរួមចំណែកក្នុងការគាំទ្រសេវាកម្ម ដែលអាចវត្តមាននៅក្នុងបណ្តាសន្និសីទ ក៏ដូចឧទ្ទេសនាមដល់មន្រ្តីនិងដៃគូ។ នេះជាឱកាសល្អប្រសើរបំផុត ដើម្បីផ្សព្វផ្សាយកន្លែងទេសចរ សំដៅវិសម័យទេចរនឹងជិតខិតដល់ទីផ្សារទេសចរអាស៊ីអាគ្នេយ៍ដែលមានភាពស្រដៀងគ្នាជាច្រើន” លោក​​ Cao Tri Dung បានវាយតំលៃ៕

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ