Trending now

អង្គការសុខភាពពិភពលោក (WHO) បើកវគ្គបង្ហាត់បង្រៀនតាមអ៊ីនធើណិតជាភាសាវៀតណាម ក្រោមប្រធានបទស្តីពីការព្យាបាលCovid-19

20:25 | 23/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- ការិយាល័យរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំ​នៅប្រ​ទេសវៀតណាមទើប​បាន​ប្រកាស​ផែនកា​របើកវគ្គ​បង្ហាត់បង្រៀនតាម​អ៊ីនធើណិត​ចំនួន ២ ជា​ភាសាវៀ​តណាម ក្រោម​ប្រធានបទស្តីពិ​​ការ​ព្យា​បាល ​Covid-19 ក្នុង​គោលបំណងជួយស​ម្រួល​ដល់មិត្ត​អ្នក​អាន​​វៀតណាម ​ទទួលបានព័ត៌មានថ្មី និង​ឯកសា​រវិទ្យាសាស្ត្រ​ទាំង​ឡាយ​ អំពីជំងឺនេះ។

គេហទំព័ររបស់អង្គការ WHO។ (រូបថត៖ Ha Noi moi)

កម្មវិធីបង្ហាត់បង្រៀនទាំងពីរនេះគ្រោងនឹងចាប់ផ្តើម​នៅចុងខែមីនាឆ្នាំ ២០២០ ហើយត្រូវបានផ្តល់​ជូន​ដោយឥតគិតថ្លៃ​ដែលអ​នុញ្ញាត​ឱ្យម​នុ​ស្ស​គ្រប់រូប​ដែលចាប់អារម្មណ៍ចំពោះ​ការព្យាបាល Covid-19 ​​អា​ច​ស្វែងយល់នៅ​គេហទំព័រដោយ​ភាពងាយស្រួល។ វគ្គបង្ហាត់បង្រៀនដំបូ​ង​ដែល​អូសបន្លាយក្នុងរយៈ​ពេល ១០ ម៉ោង​​ ដោយ​ផ្តោតលើ​ការបណ្តុះ​ប​ណ្តាលនូវ​ខ្លឹម​សារ​នា​នា​ដែល​ទាក់​ទង​នឹងការព្យាលបាលសម្រាប់​​អ្នកជំ​ងឺ​ដែល​ចម្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ(SARI) ដែល​តែងតែ​កើត​ឡើង​ចំពោះអ្នកជំងឺដែលឆ្លងវីរុសផ្លូវដង្ហើមទើបប្រភេទថ្មីៗ​នេះ​ ដូច​ជាជំងឺផ្តាសាយបក្សី (H5N1, H7N9), Covid-19 ។ វគ្គបង្ហាត់បង្រៀនទី ២ ដែលអូសបន្លាយក្នុងរយៈពេល ៣ ម៉ោង​បាន​ផ្តល់ចំណេះ​ដឹងអំពី​វិធីសាស្រ្ត​ក្នុង​ការ​រកឃើញ​ ការពារការ ​ឆ្លើយតប និងការគ្រប់គ្រង​វីរុស​ផ្លូវដង្ហើម​ប្រភេទថ្មីៗនេះ រួមទាំង វីរុស SARS-CoV-2 ។

វគ្គបង្ហាត់បង្រៀនទាំងពីរខាងលើនេះមានព័ត៌មានលំអិត នៅ​គេហទំព័រ OpenWHO: https://openwho.org/channels/covid-19-national-languages ​.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ