វត្តបូរាណបូយខេ (Boi Khe)

08:46 2017/06/06

បាន​កសាង​នៅ​ឆ្នាំ​១៣៣៨ ​សម័យ​រាជ​ការ​ ស្តេច​ ​ត្រឹន​ហៀន​តុង​ (Tran Hien Tong) វត្ត​បូយ​ខេ (Boi Khe)​ ដោយមាន​​ឈ្មោះលក្ខ​​ជា​អក្សរ​ ដាយ​ប៊ី​ទឺ (Dai Bi Tu) ស្ថិត​នៅ​ភូមិ​បូយ​ខេ​ (Boi Khe) ​ឃុំ​តាម​ហឹង​ (Tam Hung) ស្រុក​ថាញ​អ្វាយ (Thanh Oai) ក្រុង​ហាណូយ​។ ឆ្លង​កាត់​ភាព​​អាប់​ឱន​និង​រុង​រឿង​នៃ​ប្រវត្តិសាស្រ្ត​ វត្ត​បូយ​ខេ​ (Boi Khe) នៅចាត់ទុកជា​វត្ត​​មួយ​ក្នុងចំណោម​វត្ត​បូរាណ​ស្អាត​បំផុត ​របស់​វៀតណាម។

អញ្ជើញ​ទៅ​ទស្សនា​វត្ត​បូយ​ខេ​ (Boi Khe) ធ្វើ​ដំណើរ​​ឆ្លងកាត់​​​ខ្លោង​ទ្វារ​ដែល​មាន​​ច្រកចូល​​ប្រាំ​​ បន្ត​​ដើរ​​ឆ្លង​ស្ពាន​តូច​មួយ​​ គឺ​ទៅ​​ដល់​ខ្លោង​ទ្វារដែល​​មានច្រកចូល​​បី​ កន្លែង​​នេះ​​​បាន​រចនា​មានពី​ជាន់ ដណ្តប់​​បីដំបូល​ ​ ខាង​លើ​មាន​ជួង​សិត​ ពី​ឆ្នាំ​ធីវ​ទ្រី (Thieu Tri) ​ទី​៤ (១៨៤៤)​។ ឈរ​លើ​ជាន់​ដាក់​ជួង​ សំឡឹង​មើល​សព្វ​បរិយាកាស​ក្នុង​វត្ត​ ដែល​ព័ទ្ធ​ជុំវិញទៅ​​ដោយ​របង​កល្បព្រឹក្ស​និង​សួន​ច្បា។ ជាពិសេស​ ក្នុង​បរិវេណ​​វត្ត​មាន​ដើម​ផ្កាឈូភ្នំ​​បី​ដើម​ ជា​ប្រភេទ​រុក្ខជាតិកម្រមាន​ តែង​បានដាំ​នៅ​ក្នុង​រាជវាំង​ វត្ត​ និង​ទីសក្ការបូជា​។
 
វត្ត​បូយ​ខេ (Boi Khe) ​បាន​រចនា​តាម​បែប​ “ខាង​មុខ​ព្រះពុទ្ធ ​ខាង​ក្រោយ​ព្រះ​អាទិទេព”។ អគារ​ខាង​មុខ​និង​អគារ​​បូជា​​​រតនៈ​ត្រៃ​ បាន​សាង​ឡើង​តាម​បែប​អក្សរ​ក្វឹក (Quoc)​។ អគារ​ខាងក្រោយ​​​តភ្ជាប់ ជា​មួយ​វិហារ​បូ​ជាព្រះ​អាទិទេព​ សាង​ទៅ​តាម​​បែប​​​អក្សរ​កុង (Cong)។ ស្ថាបត្យកម្មទួទៅ​បាន​រៀប​ចំ​​ទល់គ្នា តាម​​អ័ក្ស​កណ្តាល​​តែ​​មួយ​​គត់​។

 

ជ្រុងមួយនៃវត្តបូរាណបួយខេ (Boi Khe)។
វត្តបូយខេ (Boi Khe) សព្វថ្ងៃជាវត្តមួយក្នុងចំណោមវត្តមានចំនួនតិច ដែលមានខ្លោងទ្វារមានច្រកចូលបីផង
មាន​ទាំងខ្លោងទ្វារមានច្រកចូលប្រាំផង។ ខ្លោងទ្វារមានច្រកចូលប្រាំ នៃវត្តបូយខេ (Boi Khe) (នៅមានឈ្មោះ​
ហៅថា ងូខុងម៉ោន (Ngu Khong Mon) បានសាងដោយឥដ្ឋទាំងស្រុង។

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll