ម៉ោងផែនដី ២០២០ - ពេលវេលានៃសាមគ្គីភាពសកល នាគ្រារោគរាតត្បាត

11:18 2020/03/30

មិនដូចរៀងរាល់ឆ្នាំទេ ម៉ោងផែនដីឆ្នាំ ២០២០នេះ បានផ្លាស់ប្តូរពីប្រធានបទ “ការប្រែប្រួលអាកាសធាតុ” ទៅជា “ការបាត់បង់ជីវចម្រុះ” ដោយហេតុនេះ អំពាវនាវឲ្យរដ្ឋាភិបាលអង្គការអាជីវកម្មនិងបុគ្គល ចាត់វិធានការដើម្បីបញ្ច្រាស់នូវផលប៉ះពាល់អវិជ្ជមានលើជីវចម្រុះ។

ម៉ោងផែនដី ២០២០ - ពេលវេលានៃសាមគ្គីភាពសកល នាគ្រារោគរាតត្បាត
អ្នកស្ម័គ្រចិត្តមួយនាក់ អុជទៀននៅទីក្រុងបូរុងណាន ខេត្តសាម៉ា នៃប្រទេសហ្វីលីពីន ជាការឆ្លើយតបនឹងម៉ោងផែនដីឆ្នាំ ២០២០ ក្នុងបរិបទនៃការរីករាលដាល COVID-19 ថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០  (រូបថតៈ AFP / TTXVN )

ម៉ោងផែនដី២០២០ បានប្រារព្ធឡើងនៅក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងរីករាលដាលពាសពេញពិភពលោកនោះ ព្រឹត្តិការណ៍នេះគឺជាពេលវេលាគូសសញ្ញាពីសាមគ្គីភាព សកល នៅពេលដែលប្រទេសនិងដំបន់ដែនដីជាង ១៨០ បានបណ្តើរគ្នា រៀបចំព្រឹត្តិការណ៍តាមរយៈអ៊ីនធឺណែត ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកចូលរួម និងដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកជំងឺឆ្លង COVID-19 ក៏ដូចជាបុគ្គលិកពេទ្យដែលលះបង់ទាំងថ្ងៃទាំងយប់ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកឆ្លងជំងឺ។

មិនដូចរៀងរាល់ឆ្នាំទេ ម៉ោងផែនដីឆ្នាំ ២០២០នេះ បានផ្លាស់ប្តូរពីប្រធានបទ “ការប្រែប្រួលអាកាសធាតុ” ទៅជា “ការបាត់បង់ជីវចម្រុះ” ដោយហេតុនេះ អំពាវនាវឲ្យរដ្ឋាភិបាលអង្គការអាជីវកម្មនិងបុគ្គល ចាត់វិធានការដើម្បីបញ្ច្រាស់នូវផលប៉ះពាល់អវិជ្ជមានលើជីវចម្រុះ។ សកម្មភាពនៅក្នុងយុទ្ធនាការឆ្នាំនេះ មានគោលបំណងលើកកម្ពស់គំនិតផ្តួចផ្តើម ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ដូចជាការសន្សំថាមពល កំណត់ការប្រើប្រាស់ផលិតផលផ្លាស្ទិចនិងមិនប្រើប្រាស់សត្វព្រៃឡើយ។

នៅវៀតណាមវិញ នាល្ងាចថ្ងៃទី ២៨ ខែមីនា តំបន់ជាច្រើនក៏បានចូលរួមយ៉ាងសកម្មចំពោះយុទ្ធនាការម៉ោងផែនដី។ ជាក់ស្តែងគឺ នៅទីក្រុងហូជីមិញ ទីតាំងដូចជាទីស្នាក់ការនៃគណៈ កម្មាធិការប្រជាជនទីក្រុង សណ្ឋាគារមួយនៅខ័ណ្ឌទី១ និងអគារខ្ពស់ៗ ជាច្រើន ត្រូវបានបិទភ្លើងផងដែរ។ ដោយសារផលប៉ះពាល់នៃការរីករាលដាល COVID-19 និងដើម្បីធានានូវសុវត្ថិ ភាពសុខភាពសាធារណៈ បានជាយុទ្ធនាការម៉ោងផែនដី ២០២០ ចាប់ពីម៉ោង ២០:៣០ ដល់ម៉ោង ២១:៣០ នៅទីក្រុងហូជីមិញ ត្រូវបានរៀបចំឡើងតាមអ៊ិនធឺណែត។

នៅខេត្ត Kon Tum ចាប់ពីម៉ោង ២០:៣០ ដល់ម៉ោង ២១:៣០ អំពូលភ្លើងភាគច្រើននៅទូទាំងទីក្រុង ត្រូវបានបិទដើម្បីឆ្លើយតបនឹងម៉ោងផែនដី។ លោក Do Van Giap អនុប្រធានក្រុមហ៊ុនអគ្គិសនី Kon Tum បានឲ្យដឹងថា៖ “ជាមួយនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាល ដាល COVID-19នោះ ដោយស្មារតីសុខភាពសហគមន៍ខ្ពស់ជាងអ្វីៗទាំងអស់ ក្រុមហ៊ុនអគ្គិ សនី Kon Tum បានអនុវត្តសកម្មភាពប្រាស្រ័យទាក់ទងជាច្រើន តាមរយៈអ៊ិនធឺណែត លើក ញ្ជក់ទូរទស្សន៍ នៅលើគេហទំព័រហ្វេសប៊ុក និង Zalo ជាដើម។ ជាពិសេស យើងខ្ញុំមិនរៀបចំសកម្មភាពប្រមូលផ្តុំមនុស្សច្រើនទេ។ លើសពីនេះទៅទៀត  យើងខ្ញុំក៏បានអនុវត្តតាមសំណូម ពរគឺកាត់បន្ថយ ១០% នៃបរិមាណប្រើប្រាស់អគ្គិសនីប្រចាំខែឆ្នាំ ២០២០ សម្រាប់ភ្នាក់ងារនិងអង្គភាពនានាចំណុះក្រុមហ៊ុនផងដែរ”។

យោងតាមមជ្ឍមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍មិនភ្លើងមួយម៉ោង នៃយុទ្ធនាការ “ម៉ោងផែនដី២០២០” វៀតណាមបានសន្សំអគ្គិសនី ចំនួន ៤៣៦,០០០ គីឡូវ៉ាត់  ស្មើនឹងប្រមាណ ៨១៣ លានដុង (៣៥.០០០ ដុល្លារ) ផងដែរ៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll