Trending now

មហោស្រពសៀកអន្តរជាតិ - ហាឡុង ២០១៩ បានប្រារព្ធធ្វើឡើងនៅខេត្ត Quang Ninh

09:53 | 17/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅវិមានផែនការនិងពិព័រណ៍ (នៃទីក្រុងហាឡុង ខេត្ត Quang Ninh) បានប្រព្រឹត្តទៅពិធីបើកមហោស្រពសៀកអន្តរជាតិ - ហាឡុង ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ជំពូកថ្មីសម្រាប់អច្ឆរិយវត្ថុ”។

ការសម្តែងរបស់សិល្បៈករ សិល្បៈការិនីជាមួយ សូត្របង្ហាញពីភាពទន់ភ្លន់និងជំនាញ ក្នុងរាត្រីបើកមហោស្រព

មហោស្រពសៀកអន្តរជាតិ - ហាឡុងឆ្នាំ ២០១៩ មានការចូលរួមពីសិល្បករ សិល្បការិនីចំនួន ១១៤ នាក់ មកពី ២០ ប្រទេសនិងតំបន់ដែនដី រួមទាំងសមាជិក ៧ រូបនៃគណៈវិនិច្ឆ័យមានកិត្យានុភាពរបស់វៀតណាមនិងពិភពលោក។ មហោស្រពនេះ នាំមកនូវបទពិសោធន៍ថ្មីៗដល់អ្នកសម្តែងសៀកនិងអ្នកស្រុក Quang Ninh ក៏ដូចជាលើកកម្ពស់តម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌នៃទឹកដីនិងប្រជាជនខេត្ត Quang Ninh។

ថ្លែងក្នុងពិធីបើកមហោស្រពសៀកអន្តរជាតិ - ហាឡុងឆ្នាំ ២០១៩ លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអះអាងថា ទេសចរណ៍និងសេវាកម្មតែងតែត្រូវបានខេត្តកំណត់ថាជាវិស័យសេដ្ឋកិច្ចសំខាន់។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ខេត្ត Quang Ninh តែងតែផ្តោតធ្វើពិពិធកម្មផលិតផលទេសចរណ៍ដោយឥតឈប់ឈរ។ មហោស្រពសៀកអន្តរជាតិ - ហាឡុងឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានលក្ខណៈអន្តរជាតិ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងហាឡុងក្នុងខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ នេះនឹងជាផលិតផលទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាខេត្ត Quang Ninh នៃប្រទេសវៀតណាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍និងសេដ្ឋកិច្ច របស់ខេត្ត។

មហោស្រពសៀកអន្តរជាតិ-ហាឡុង ២០១៩ បានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ សូមអញ្ជើញទស្សនិកជន ទស្សនាការសម្តែងសៀកនារាត្រីបើកមហោស្រព នៅខាងក្រោមនេះ៖

ការសម្តែងដោយសិល្បករមកពីប្រទេសកម្ពុជា

ការសម្តែងវេទមន្ត ដោយនាំសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសជាច្រើនឡើងលើឆាក

ការសម្តែងរបស់សិល្បករវៀតណាម

ការបង្ហាញវេទមន្តគួរឱ្យទាក់ទាញ

ក្រុមពូល A ចូលរួមការប្រកួតពេលរសៀល

កម្មវិធីបើកបង្ហាញឡើងវិញមានលក្ខណៈពិសេសនិងពោរពេញទៅដោយលក្ខណៈវប្បធម៌ជាតិរបស់គណៈប្រតិភូវៀតណាម

ការសម្តែងក្នុងមហោស្រព

ការសម្តែងរបស់សិល្បៈករ សិល្បៈការិនីវៀតណាម

ការសម្តែងដោយសិល្បករមកពីប្រទេសអេហ្ស៊ីប

សិល្បករស្រីបង្ហាញភាពបត់បែននិងតុល្យភាព

ឈុតកាយវិការរបស់សិល្បរករវៀតណាម

ឈុតកាយវិការរបស់សិល្បរករវៀតណាម

សិល្បករទាំងពីរមកពីប្រទេសម៉ិកស៊ិកបានជូនទស្សនិកជននូវការរួមបញ្ចូលគ្នារវាងភាពប៉ិនប្រសប់និងរបាំឡាតាំង

ការសម្តែងក្នុងមហោស្រព

ការសម្តែងរបស់សិល្បករ សិល្បការិនីឡាវ

នារាត្រីបើកមហោស្រព ទស្សនិកជននៅហាឡុងក៏ដូចជាអ្នកទស្សនាមហោស្រព សុទ្ធតែមានក្តីរីករាយនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិល្បៈសម្តែងសៀក តាមរយៈការសម្តែងប្លែកៗនិងគួរអោយចាប់អារម្មណ៍ចំនួន ១៤ របស់សិល្បករដែលមកពីវៀតណាមនិងបណ្តាប្រទេសនៅជុំវិញពិភពលោក។ ត្រូវបានដឹងថា មានឈុតសម្តែងចំនួន ២៨ នៅក្នុងមហោស្រពសៀកលើកនេះ សុទ្ធសឹងតែជាកំពូលអ្នកសម្តែងក្នុងសិល្បៈសៀកទំនើប ដែលបង្ហាញពីជំនាញរបស់សិល្បករ តាមរយៈបច្ចេកទេសយ៉ាងពិបាកដូចជា៖ កាយវិការយោល ហោះស្លាបជាដើម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ