Trending now

បញ្ញាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum ជួយពិនិត្យសុខភាពនិងព្យាបាលជំងឺឥតគិតថ្លែសម្រាប់ប្រជាជនកម្ពុជា

08:36 | 21/09/2018 (យោងតាម​ bienphong.com.vn)

យុគសម័យ - នៅថ្ងៃទី ១៧ខែកញ្ញា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum (ប្រទេសវៀតណាម)បានបញ្ចូនគ្រូពេទ្យមួយក្រុមទៅពិនិត្យសុខភាពនិង ចែកថ្នាំឥតគិតថ្លៃ រួមទាំងជូនអំណោយដល់ប្រជាជនកម្ពុជានៅភូមិចំនួនពីរនៃ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា)

ក្រុមការងារជូន​អំណោយដល់ប្រជាជនកម្ពុជានៅភូមិទាំងពីរ (រូបថត៖ Van Ly/bienphong.com.vn)

ប្រជាជនកម្ពុជាជាង ៤០០ នាក់ ត្រូវបានគ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត Kon Tum ពិនិត្យសុខភាព និងចែកថ្នាំឥតគិតថ្លៃ។ តាមរយៈការពិនិត្យនេះបានសរឲ្យឃើញថា ប្រជាជនក្នុងតំបន់ ច្រើនតែទទួលរងពីការឆ្លងមេរោគផ្លូវដង្ហើម ជំងឺរាគរូស ជំងឺគ្រុនចាញ់ ជំងឺរលាកក្រពះនិងជំងឺរលាកសន្លាក់ផងដែរ។

គ្រូពេទ្យនៃកងទ័ពការពារព្រំដែនខេត្ត Kon Tum ពិនិត្យសុខភាពជូនប្រជាជនកម្ពុជា (រូបថត៖ Van Ly/bienphong.com.vn)

កងទ័ពការពារព្រំដែនខេត្ត Kon Tum ចែកថ្នាំឥតគិតថ្លៃជូន​ដល់ប្រជាជនកម្ពុជា (រូបថត៖ Van Ly/ bienphong.com.vn)

ឧត្តមសេនីយ៍ទោ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីបញ្ជាក់ថា៖ “សកម្មភាពទាំងនេះរបស់កងទ័ពការពារព្រំដែនខេត្ត Kon Tum ជាសកម្មភាពដ៏មានអត្ថន័យចំពោះប្រជាជនកម្ពុជានិយាយរួម និងអ្នកភូមិទាំងពីរនេះនិយាយដោយឡែក។ ខ្ញុំបានដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum តែងតែទៅពិនិត្យជម្ងឺ និងចែក​អំណោយជូន​ប្រជាជនកម្ពុជានៅតំបន់ព្រំដែន”។ ទន្ទឹមនិងការ​ពិនិត្យជម្ងឺ ក្រុមការងារក៏បានជូន​អំណោយដល់​ប្រ​ជា​ជន​ចំ​នួន​ ១១២ នាក់ផង​ដែរ៕



(យោងតាម​ bienphong.com.vn)

(យោងតាម​ bienphong.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC