Trending now

រូប​ចម្លាក់​លើផ្ទាំងថ្ម​អាយុ ៩០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃ ក្នុង​ខេត្តសៀមរាម

15:32 | 26/10/2020 (តាម sabay)

ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដ​មួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិ​ព្រះជ័យវរ្ម័ននរោត្តម​ភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនា​រមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។

រូបចម្លាក់លើផ្ទាំងថ្ម នៅពើងគំនូរ

ទីដែលហៅថាពើងគំនូរនេះ មានចម្លាក់ជាប់ហ្នឹងផ្ទាំងថ្មភ្នំដែលបង្ហាញរឿងរ៉ាវជាច្រើន។ ចំណុចដែលភ្ញៀវទេសចរ​ចាប់អារម្មណ៍ជាងគេ គឺចម្លាក់ថ្មពីរផ្ទាំងធំនៅទល់មុខគ្នា មួយមានរូបព្រះវិស្ណុកំពុងផ្ទុំ​លើ​នាគអនន្ន រូបព្រះព្រហ្មគង់លើផ្កាឈូកចេញពីផ្ចិតរបស់ព្រះវិស្ណុ និងមានរូបព្រះនាងព្រះនាងលក្ស្មី នៅចុងជើង។ រូបមួយផ្ទាំងទៀត មានចម្លាក់ព្រះគណេស ភ្នែក៣ ដៃ៨ កាន់រន្ទះ ភ្លុក ផ្កាឈូក និងដំបង។

ភ្ញៀវទេសចរ​ដែលបានមកដល់ទីនេះ ពិតជាទទួលបានអារម្មណ៍ប្លែកជាងការដើរទស្សនាចម្លាក់តាមជញ្ជាំងប្រាសាទនានា ព្រោះនេះគឺជាចម្លាក់ដែលផុស​នៅលើផ្ទាំងថ្មកណ្ដាលព្រៃជ្រៅដ៏ស្ងប់ស្ងាត់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀត គឺផ្ទាំងចម្លាក់ទាំងនេះ ស្ថិតក្នុងភាពល្អប្រណីត ដែលស្ទើរតែមិនគួរឲ្យជឿថាមានអាយុកាលជាង ៩០០ឆ្នាំ។


(តាម sabay)

(តាម sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង