កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ
របាយការណ៍បន្តថា ក្នុងរយៈពេល១០ខែមកនេះតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,៣១១ដុល្លារក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ១០ខែឆ្នាំ២០២០នេះ មានជាង៣១៨លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០១,៩១៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៩០,០១៣ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១,៩០១ហិកតាស្មើនឹង២៨ភាគរយ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
(តាម Freshnews)