Trending now

កម្ពុជាបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦

21:40 | 05/09/2018 (យោងតាម freshnewsasia.com)

យុគសម័យ - នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភាបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។

ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងនេះ បានចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំងដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រ ខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

ខាងក្រោមនេះជា កម្រងរូបភាពពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភាកម្ពុជា នីតិកាលទី៦៖

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di