Trending now
វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់
បន្តលទ្ធផលដែលសម្រេចបានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្នុងឆ្នាំ២០២១ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិកអាស៊ាននានា ជំរុញការយកចិត្តទុកដាក់ និងអាទិភាពក្នុងតំបន់ ចូលរួមចំណែកដោយម្ចាស់ការនិងសកម្មទៅក្នុងបញ្ហារួមក្នុង តំបន់និងលើពិភពលោក។
វៀតណាម - សមាជិកដែលចូលរួមចំណែកយ៉ាងសកម្មដើម្បីសន្តិភាពពិភពលោក
ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃ ទី១៩ មេសា វៀតណាមបានរៀបចំកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោម មូលបទ “តួនាទីរបស់អង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនា ក្នុងការទប់ស្កាត់ជម្លោះ” ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។ ព្រឹត្តិការណ៍នេះបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវតួនាទីរបស់ វៀតណាមក្នុង ការចូលរួមចំណែកយ៉ាងសកម្មនិងចែករំលែកទំនួលខុសត្រូវជាមួយអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះ ដើម្បីស្ថិរភាពនិងវិបុលភាពរបស់ពិភពលោក។
ជំរុញការកសាងទំនុកចិត្ត និងទប់ស្កាត់ជម្លោះ
ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិប្រចាំខែមេសា ឆ្នាំ២០២១ នាថ្ងៃទី១៩ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធាន “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការតំបន់ក្នុងការជំរុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការទប់ស្កាត់ និងដោះស្រាយជំលោះ” ដោយតាមប្រព័ន្ធវិដេអូផង និងតាមការជួបជុំដោយផ្ទាល់ផង។ នេះជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាមអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មួយនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិក្នុងការជំរុញការកសាងទំនុកចិត្ត និងទប់ស្កាត់ដោះស្រាយជំលោះ។
ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តរបស់វៀតណាមបន្តបានកែលម្អយ៉ាងប្រសើរ
របាយការណ៍ស្តីពីសន្ទស្សន៍ប្រសិទ្ធភាពនៃអភិ បាលកិច្ចនិងរដ្ឋបាលសាធារណៈ ថ្នាក់ខេត្ត (PAPI) សម្រាប់ឆ្នាំ ២០២០ ទើបបានចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសាបង្ហាញពីប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈក្នុងអាណត្តិ ២០១៦- ២០២១ របស់រដ្ឋាភិបាល ដែលត្រូវបានកែលម្អជាបន្តបន្ទាប់។ ជាពិសេស សន្ទស្សន៍ត្រួតពិនិត្យអំពើពុករលួយក្នុងវិស័យសាធារណៈរបស់វៀត ណាម មានការកែលម្អគួរឱ្យកត់សម្គាល់បំផុត។
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
ក៏ប៉ុន្តែដូចជា“សង្គ្រាម” ជាច្រើនផ្សេងទៀតដែរ ស្ថិតក្នុងកាលៈទេសៈដ៏តឹងរឹងយ៉ាងណា ក៏ដោយ ប៉ុន្តែស្មារតីនៃចំណងសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅ មករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែមានភាព «ភ្លឺស្វាង»ជានិច្ច។
ស្រុះចិត្តគំនិតគ្នា អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍
រដ្ឋាភិបាលវៀតណាមទើបបានសុក្រិត ក្រោយពីរដ្ឋសភានីតិកាលទី ១៤ បានផ្ដល់សច្ចាប័នលើសមាជិក សមាជិការ ដោយគួបផ្សំគ្នារវាងការស្នងបទពិសោធន៍ និងការផ្លាស់ប្ដូរថ្មី។ នេះគឺជាតម្រូវការចាំបាច់ ដើម្បីដឹកនាំប្រទេសជាតិអនុវត្តន៍គោលដៅខិតខំប្រឹងប្រែងដល់ពាក់កណ្ដាល សតវត្សរ៍ទី ២១ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ តាមទិសសង្គមនិយមផងដែរ។
សញ្ញាសម្គល់ដ៏សំខាន់ក្នុងជោគជ័យនៃអាណត្តិទាំងមូល
សម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៤ ត្រូវបានបញ្ចប់នារសៀល ថ្ងៃទី៨ មេសា ដែលបិទអាណត្តិរយៈពេល៥ឆ្នាំរបស់រដ្ឋសភា (២០១៦-២០២១) ដោយ មានសមិទ្ធផលលេចធ្លោជាច្រើន។ លទ្ធផលនៃសម័យប្រជុំលើកទី១១ បានចូលរួម ចំណែកក្នុងសមិទ្ធផលរបស់រដ្ឋសភានីតិកាលទី១៤ ដោយបង្កើតឡើងមូលដ្ឋានគ្រឹះដ៏ សំខាន់សម្រាប់រដ្ឋសភានីតិកាលក្រោយ បន្តលើកកំពស់ថែមទៀតនូវគុណភាពនិង ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា។
វៀតណាមខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំនះនូវផលវិបាកបណ្តាលមកពីគ្រាប់មីន
នាថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ជំនះពុះពារលើផលវិបាកដោយគ្រាប់មីននិងរក្សាសន្តិភាពជានិរន្ត៖ ពង្រឹងភាពស្អិតរមួតដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាង”។ ព្រឹត្តិការណ៍ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រនិងមានអត្ថន័យនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទិវាអន្តរជាតិស្តីពីការយល់ដឹងអំពីគ្រាប់មីននិងជួយឧបត្ថម្ភសកម្មភាពគ្រាប់មីនដែលត្រូវបានអង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងនៅថ្ងៃទី៤មេសា ជារៀងរាល់ឆ្នាំ។
ព័ត៌មានបានអានច្រើន
ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំងពីរប្រែក្លាយមូលដ្ឋានគ្រឹះនៃទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរប្រជាជន និងវិស័យថ្មីៗជាច្រើនទៀត។
"ការទូតខ្លាឃ្មុំផេនដា" និងអំណាចទន់របស់ប្រទេសចិន
យុគសម័យ - ការដែលខ្លាឃ្មុំផេនដាពីរទូគឺ Ping Ping និង Fu Shuang ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងចិននាពេលថ្មីៗកន្លងទៅនេះ បានបន្តទម្រង់ការទូតមួយដែលប្រទេសចិនបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែតានតឹងឡើងៗ អំណាចនៃបណ្តា "ទូតសុឆន្ទៈ" ទាំងនេះ ក៏កំពុងប្រឈមមុខនឹងកម្រិតព្រំដែនថ្មីៗផងដែរ។
សេដ្ឋកិច្ចបង្កើតកម្លាំងរុញច្រានបន្ថែមសម្រាប់ទំនាក់ទំនងវៀតណាម - កម្ពុជា
យុគសម័យ - នៅលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយប្រកបដោយទំនុកចិត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងកម្ពុជា កំពុងផ្លាស់ប្តូរពីការដោះដូរទំនិញធម្មតា ទៅជាការផ្សារភ្ជាប់ផលិតកម្ម ការកែច្នៃ ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទីផ្សារ ដោយបង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម
យុគសម័យ - ខេត្ត Tay Ninh កំណត់ថា ការធ្វើឱ្យប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ក្លាយជាសកម្មភាព និងបទដ្ឋានឥរិយាបថជាក់ស្តែង គឺជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍវប្បធម៌ និងការកសាងមនុស្សក្នុងយុគសម័យថ្មី។ ដំណើរការនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអប់រំ បរិស្ថានឌីជីថល ទេសចរណ៍ សេដ្ឋកិច្ច និងការទូតវប្បធម៌។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម - កម្ពុជា
យុគសម័យ - យោងតាមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបន្ទុកកិច្ចការអាស៊ាន ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ គឺជាកាលានុវត្តភាពដើម្បីឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង និងបើកបន្ថែមនូវកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។