Trending now
ពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កានិងបង់ក្លាដែសបានវិលត្រឡប់មកកាន់ប្រទេសវិញ
យុគសម័យ - នាថ្ងៃទី ២ - ៣ ខែកក្កដា ក្រសួងការបរទេស ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាទូតវៀតណាមប្រចាំនៅស្រីលង្កានិងបង់ក្លាដែស ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីដឹកពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កា បង់ក្លាដែស នេប៉ាល់ ប៊ូតាន និងម៉ាល់ឌីវវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
ព័ត៌មានបានអានច្រើន
ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
យុគសម័យ - នាថ្ងៃទី ០៥ ខែសីហា នៅរាជធានី New Delhi (ឥណ្ឌា) ក្រុមប្រឹក្សាកិច្ចការពិភពលោក ឥណ្ឌា (ICWA) និងវិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម វៀតណាម (VASS) បានរៀបចំការសន្ទនា ICWA - VASS លើកទី ៦ ដោយដោះដូរអំពីបណ្តាទិសដៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងស្នើឡើងនូវបណ្តាអនុសាសន៍គោលនយោបាយ សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបង្កើនកម្រិត វៀតណាម - ឥណ្ឌា។
IESC ជួយឧបត្ថម្ភវៀតណាមធ្វើទំនើបកម្មកសិកម្ម និងជំរុញការបំប្លែងឌីជីថល
យុគសម័យ - នាថ្ងៃទី ០៧ ខែសីហា នៅ Ha Noi លោក Nguyen Ngoc Hung អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម បានទទួលជួបលោក Chad Ford អនុប្រធានអង្គការ IESC របស់សហរដ្ឋអាមេរិក ដោយបានប្រគល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងរបស់ IESC នៅវៀតណាម និងផ្លាស់ប្តូរអំពីទិសដៅលាតត្រដាងអនុវត្តគម្រោង "ពង្រីកពាណិជ្ជកម្មកសិកម្ម និងសុវត្ថិភាពម្ហូបអាហារ សហរដ្ឋអាមេរិក - វៀតណាម" សំដៅជំរុញការបំប្លែងឌីជីថល ការធ្វើទំនើបកម្មកសិកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
៣០ ឆ្នាំ នៃការបង្កើតចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងថៃ
យុគសម័យ - ឆ្នាំ ២០២៦ កត់សម្គាល់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦ - ២០២៦) និង ៣០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍នៃសមាគមមិត្តភាពវៀតណាម - ថៃ (១៩៩៦ - ២០២៦)។ នៅក្នុងខ្សែទឹកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សមាគមបានព្យាយាមពូនជ្រុំទំនាក់ទំនងមិត្តភាព ប្រកបដោយភាពអត់ធ្មត់ ជាមួយគ្នានោះបានពង្រីកសកម្មភាពជាជំហានៗ ចាប់ពីការផ្លាស់ប្តូរប្រពៃណី ទៅជាការភ្ជាប់ទំនាក់ទំនងរវាងបណ្តារដ្ឋបាលមូលដ្ឋាន សហគ្រាស ការអប់រំ វប្បធម៌ និងជំនាន់វ័យក្មេង ដោយរួមចំណែកបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
លើកកម្ពស់កម្រិតស្ពានមិត្តភាព វៀតណាម - អេស្ប៉ាញ
យុគសម័យ - វៀតណាម និង អេស្ប៉ាញកំពុងឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៧ - ២០២៧) នៅក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរឈរនៅចំពោះមុខបណ្តាឱកាសអភិវឌ្ឍន៍ថ្មីៗ។ រួមជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ កិច្ចការបរទេសប្រជាជនមានតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រឹងគ្រឹះស្ថានសង្គម បង្កើនការយល់ដឹង ទំនុកចិត្ត និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។
ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ
យុគសម័យ - នាថ្ងៃទី ០៦ ខែសីហា នៅ Ha Noi នៅក្នុងក្របខ័ណ្ឌសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំវគ្គភ្ជាប់ទំនាក់ទំនង "ការទូតអមដំណើរជាមួយសហគមន៍សហគ្រាស" សំដៅបង្កើនការសម្របសម្រួលរវាងវិស័យការទូត និងសហគ្រាសជួយឧបត្ថម្ភពង្រីកទីផ្សារ ភ្ជាប់ទំនាក់ទំនងដៃគូ និងកៀរគរប្រភពធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។