Trending now
វៀតណាមមានឋានៈនិងទំនុកចិត្តខ្ពស់លើពិភពលោក
លោកឯកអគ្គរដ្ឋទូត Kridelka បានអះអាងនូវជំនឿរបស់ខ្លួនថាវៀតណាមអាចក្លាយទៅជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធិភាពរវាងប្រទេសនានា។
វៀតណាម និងអាស៊ាន៖ ពង្រឹងឋានៈ និងជំនះពុះពារលើការលំបាក
អស់រយៈពេល ៥៣ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍មក ដែលចំនឹងបេសកកម្មប្រវត្តិសាស្ត្រ ដែលបានចែងក្នុងសេចក្ដីប្រកាសទីក្រុងបាងកក នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ អាស៊ានបានក្លាយទៅជាអង្គការតំណាងនៃបណ្ដាប្រទេសក្នុងតំបន់ ជំរុញភាពស្អិតរមួត ដោយផ្អែកលើទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការ ការគោរព និងយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន។
ចូលរួមក្នុងកិច្ចការអន្តរជាតិរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម
យុគសម័យ - សកម្មភាពរបស់វៀតណាមនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនត្រឹមតែជួយលើកកំពស់ឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅនិងបើកចេញឱកាសវិនិយោគទៀតផង។
ថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងជើងនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះឋានៈនិងតួនាទីរបស់វៀតណាម
យុគសម័យ - នៅថ្ងៃទី ២៨ ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
APPF 27 លើកកម្ពស់ឋានៈរបស់រដ្ឋសភាវៀតណាម
នាថ្ងៃទី ១៤ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) នៅព្រះរាជាណាចក្រកម្ពុជា។ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ បានសរឲ្យឃើញថាវៀតណាមគោរពកិច្ចសហប្រតិបត្តិការសភាអន្តរតំបន់ ព្រមទាំងជាឱកាសដើម្បីវៀតណាមបន្តរួមវិភាគទានក្នុងដំណើរការអភិវឌ្ឍន៍របស់ APPF
វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី២៧ ខែវិច្ឆិកា នៅ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងបន្តពង្រីកនូវលទ្ធ ផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុ វិស័យ APEC ក្រោយឆ្នាំ២០២០ ក៏ដូចជារួមចំណែកយ៉ាងសកម្មចំពោះការយក ចិត្តទុកដាក់រួមនានារបស់ APEC ផងដែរ។
ផ្នែកការទូតគម្បីមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ
នាព្រឹកថ្ងៃទី ១៥ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទការទូតលើកទី៣០ដោយប្រធានបទ "ទិសដៅកិច្ចការបរទេស៖ ជំរុញខ្លាំងការទូតបម្រើវឌ្ឍនភាពក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។