វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC

15:02 | 16/11/2018

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី២៧ ខែវិច្ឆិកា នៅ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងបន្តពង្រីកនូវលទ្ធ ផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុ វិស័យ APEC ក្រោយឆ្នាំ២០២០ ក៏ដូចជារួមចំណែកយ៉ាងសកម្មចំពោះការយក ចិត្តទុកដាក់រួមនានារបស់ APEC ផងដែរ។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

ឆ្នាំ APEC ២០១៨ ជាមួយប្រធានបទ “ឆ្លៀតយកឱកាសនៃកំណើនគ្របដណ្ដប់ ពង្រីកអនាគតឌីជីថល់” ដែលផ្តោតទៅលើអាទិភាពទាំង៣រួមមាន៖ បង្កើនការទាក់ទងគ្នានិងជំរុញការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកំណើនគ្របដណ្ដប់ប្រកបដោយចីរភាព និងជំរុញកំណើនគ្របដណ្ដប់តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ។ ឆ្នាំ APEC ២០១៨ មានអត្ថន័យដ៏សំខាន់ចំពោះប្លុក APEC សំដៅបន្តជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់និងលើទូទាំងពិភពលោក ហើយឆ្ពោះទៅការរំលឹកខួបអនុស្សាវ រីយ៍លើកទី៣០ទិវាបង្កើតវេទិកានេះនាឆ្នាំ២០១៩។

APEC ពង្រីកតួនាទីជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកល

សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៨ នឹងប្រព្រឹត្តទៅនៅ Port Moresby ប្រទេសប៉ាពួញូហ្គីណេ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានរួមវិភាគទានដ៏សំខាន់ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល។ កំណើនរបស់ APEC ក៏រួមវិភាគទានដ៏ធំធេងទៅក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងបង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ។ ប្រការនេះបានសរអោយឃើញថា និន្នាការសកលភាវូបនីយកម្ម ជាពិសេសគឺរាល់វិធានការរបស់ APEC សំដៅជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិនោះ បានរួមចំណែកទៅក្នុងកំណើនសេដ្ឋកិច្ចនៃប្រទេសជាសមាជិកនីមួយៗក៏ដូចជានៃប្លុក APEC និយាយរួមផងដែរ។ ប៉ុន្តែ នៅចំពោះមុខផលប៉ះពាល់នៃលទ្ធិគាំពារពាណិជ្ជកម្មនិយម ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ទាំងអស់ ចាំបាច់ត្រូវកំណត់ទិសដៅឡើងវិញនូវនិន្នាការសហប្រតិបត្តិការ ព្រមទាំងរក្សាតួនាទីរបស់ APEC ដែលជាកម្លាំងចលករសម្រាប់កំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកលផងដែរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានចាត់ទុកថា៖ “នាបច្ចុប្បន្ន យើងបានឃើញការកើតមានឡើងនៃលទ្ធិគាំពារនិយមលើគ្រឹះស្ថាននៃលទ្ធិជាតិនិយម។ ដោយហេតុនេះ គោលនយោបាយស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC នឹងត្រូវបានពឹងផ្អែកលើមូលដ្ឋាននៃស្ថានភាពជាក់ស្ដែងនៃប្រទេសនោះ។ យើងត្រូវចេញគោលនយោបាយដែលធានាតុល្យភាពរវាងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់ក្នុងខឿនសេដ្ឋកិច្ច”។

វៀតណាមបន្តពង្រីកតួនាទីសម្របសម្រួលក្នុង APEC

ឆ្នាំ២០១៨ជាឆ្នាំដែលរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមវេទិការ APEC។ វៀតណាមចូលរួមឆ្នាំ APEC ២០១៨ ដោយឋានៈដែលត្រូវបានលើកកំពស់ ជាពិសេសគឺក្រោយពីជោគជ័យនៃឆ្នាំ APEC ២០១៧ និងសមិទ្ធផលលេចធ្លោជាច្រើនដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិនាពេលកន្លងទៅ។

រហូតមកដល់ពេលនេះ វៀតណាមបានម្ចាស់ការសហការជាមួយប្រទេសម្ចាស់ផ្ទះប៉ាពួញូហ្គីណេនិងប្រទេសជាសមាជិកដទៃ រួមចំណែកទៅក្នុងការអនុវត្តកម្មវិធីសហប្រតិបតិ្តការដ៏យូរអង្វែងរបស់ APEC។ ក្នុងឆ្នាំ២០១៨ ក្រសួងនិងស្ថាប័ននានារបស់វៀតណាមបានឆ្លៀត យកប្រភពធនធានរបស់ APEC ដើម្បីដំណើរការគម្រោងលើកកំពស់សមត្ថភាពចំនួន១៤ សម្រាប់មន្ត្រីរដ្ឋការ សហគ្រាសខ្នាតតូចនិងមធ្យម ស្ត្រី និងពលករក្នុងវិស័យពាណិជ្ជកម្ម សមត្ថភាពឌីជីថល់ សុខាភិបាលនិងថាមពល តាមនោះនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេក្នុងការលើកឡើងនិងការអនុវត្តគំនិតផ្ដួចផ្ដើមរបស់ APEC ក្នុងឆ្នាំ២០១៨។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងថា៖ “យើងត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាតុល្យភាពរវាងផលប្រយោជន៍ក៏ដូចជាបង្ហាញនូវការទទួលខុសត្រូវរបស់ប្រទេសនីមួយៗ។ វៀតណាមក៏ទទួលរងផលប៉ះពាល់ដ៏អវិជ្ជមានពីដំណើរការសកលភាវូបនីយកម្មផងដែរ។ ដោយហេតុនេះ បណ្ដាប្រទេសត្រូវចរចា ចែករំលែកនិងឯកភាពលើការសន្យាស្ដីពីការធ្វើសមាហរណកម្មចូលក្នុងក្របខ័ណ្ឌតែមួយ។ ទន្ទឹមនឹងនោះ យើងត្រូវស្វែងយល់អំពីតម្រូវការ សមត្ថភាព និងលក្ខខ័ណ្ឌរបស់គ្នា ដើម្បីធានាអោយក្របខ័ណ្ឌសមាហរណកម្មនោះប្រកបដោយប្រសិទ្ធភាព សមភាព តម្លាភាព ក៏ដូចជាធានាផលប្រយោជន៍សម្រាប់ខឿនសេដ្ឋកិច្ចជាសមាជិកទាំងឡាយផងដែរ”។

តាមរយៈកិច្ចសហប្រតិបតិ្តការក្នុង APEC វៀតណាមបន្តរួមចំណែកយ៉ាងសកម្មចំពោះការរក្សាសន្ទុះសហប្រតិបតិ្តការ ការតភ្ជាប់ក្នុងតំបន់ ព្រមទាំងជំរុញការអនុវត្តលទ្ធផលសំខាន់ៗនៃឆ្នាំ APEC ២០១៧ ក៏ដូចជាបន្តលើកស្ទួយតួនាទីនិងឋានៈរបស់ប្រទេសជាតិតែម្ដង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត