នាព្រឹកថ្ងៃទី ១៥ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទការទូតលើកទី៣០ដោយប្រធានបទ "ទិសដៅកិច្ចការបរទេស៖ ជំរុញខ្លាំងការទូតបម្រើវឌ្ឍនភាពក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
នៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះអ្នកការទូត ដែលបានខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ ធ្វើឲ្យឋានៈរបស់វៀតណាមកាន់តែខ្លាំងក្លាថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចការបរទេសបានរួមវិភាគទានក្នុងរាល់សមិទ្ធិផលរបស់ប្រទេសជាតិ។លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចការបរទេសដែលបានផ្ដោតសំខាន់ទៅលើសហគ្រាស និងមូលដ្ឋាននៅប្រទេសសាមី ហើយចាត់ទុកថាប្រការនេះគឺជាមជ្ឈបណ្ឌលក្នុងការពន្លឿនការផ្សព្វផ្សាយសេដ្ឋកិច្ច កិច្ចកាបរទេសរបស់ផ្នែកការទូត។
ស្ដីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកសំណើរថា៖“ការទូតស្ថាបនាអភិវឌ្ឍន៍គប្បីមានភាពម្ចាស់ការ និងថ្នៃប្រឌិតដោយប្រសិទ្ធភាព។ នាពេលខាងមុខបរិមាណការងារគឺនៅច្រើនណាស់ ដូច្នេះ ស្នើឲ្យអ្នកការទូត ទាំងអស់ត្រូវពិភាក្សាគ្នា ហើយដាក់ចេញដំណោះស្រាយជាក់ស្ដែងដើម្បីបំពេញការងារដែលបានប្រគល់ឲ្យ”។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើកិច្ចការបរទេស ដើម្បីរក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើអ្នកការទូតទាំងឡាយឲ្យពង្រីកឋានៈយុទ្ធសាស្ត្ររបស់វៀតណាម ដើម្បីបង្កើតបុព្វបទនិងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមន៍។
“បណ្ដាដៃគូរបស់យើងគោរពឋានៈរបស់វៀតណាម ក្នុងយុទ្ធសាស្ត្ររបស់គេដូចជា៖យុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ី គោលនយោបាយ ឆ្ពោះទៅទិសខាង កើតរបស់ឥណ្ឌា គោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូងជាដើម។ ខ្ញុំស្នើ ឲ្យក្រសួងការបរទេសគប្បីរួមសហការជាមួយផ្នែកនានា ដើម្បីរកឃើញបែបផែនច្នៃប្រឌិត រវើក ដើម្បីលើកម្ពស់ឋានៈនៃប្រទេសជាតិ ជាពិសេសគឺរក្សាសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវឌ្ឍន៍ភាព”។ នេះ ជាប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជាឲ្យផ្នែកការទូតបន្សាំនឹងស្ថានភាពថ្មី។ លោកបន្តស្នើឲ្យឯកអគ្គរដ្ឋទូតគប្បីមានភាពសកម្មក្នុងកិច្ចការបរទេសពហុភាគី។ កិច្ចការបរទេសចាំបាច់ត្រូវរួមដណើរជាមួយសហគ្រាសដើម្បីឆ្ពោះទៅពិភពលោកផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន