Trending now
វៀតណាមចូលរួមពិព័រណ៍ការពារជាតិអាស៊ី និងសន្តិសុខជាតិអាស៊ីឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី
យុគសម័យ - នាថ្ងៃទី ២០ ខែមេសា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាម បានចូលរួមក្នុងពិធីបើកពិព័រណ៍ការពារជាតិអាស៊ី (DSA) និងពិព័រណ៍សន្តិសុខជាតិអាស៊ី (NATSEC) ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់ក្រសួងការពារជាតិម៉ាឡេស៊ី។
អ្នកប្រាជ្ញអូស្ត្រាលី៖ កងទ័ពប្រជាជនវៀតណាមរួមចំណែកយ៉ាងធំធេងក្នុងសមិទ្ធិផលរួមរបស់ប្រទេស
“ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៤៤ កងទ័ពប្រជាជនវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់វៀតណាម។ លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាម និងដែលបានប្រជាជនវៀតណាមគោរពរាប់អានហៅថា អ៊ំ ហូ ។ ដូច្នេះហើយ ការដែលកងទ័ពប្រជាជនវៀតណាមបានប្រសិទ្ធនាមកងទ័ពអ៊ំ ហូ ក្នុងន័យថា កងទ័ពប្រជាជនវៀតណាមធ្វើតាមគំរូរបស់លោកប្រធានហូជីមិញគឺលះបង់ដើម្បីការពារប្រទេសវៀតណាម។
វៀតណាម៖ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ផ្លូវមួយបានកសាងជំនឿជាក់ នាំមកនូវសុខសន្តិភាព បង្កើតជ័យជំនះ ហើយនិងក្លាយទៅជានិមិត្តរូបតភ្ជាប់សាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ជាមួយនឹងនិមិត្តសញ្ញាដ៏ភ្លឺស្វាងនៃលទ្ធិវីរភាពបដិវត្តន៍វៀតណាម។ នេះគឺផ្លូវ Truong Son - ផ្លូវ Ho Chi Minh ដែលភ្ជាប់ជាមួយអង្គភាពលេខ ៥៥៩ វីរភាព។
យោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម៖ ពង្រឹងចំណងមិត្តភាពវៀតណាម-កម្ពុជា
អនុវត្តសេចក្តីសម្រេចលេខ ៨០៦-NQ/QUTW ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៣ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ រហូតដល់ឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់។
យោធភូមិភាគទី៩ (កងទ័ពប្រជាជនវៀតណាម) ហ្វឹកហ្វឺនបំប៉នជំនាញជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ
នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅខេត្ត Soc Trang បញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉ន ជូននាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។
ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម
នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនលេខ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម បានទទួលស្វាគមន៍ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទដែលមកបំពេញទស្សនកិច្ច។
បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋានកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែកនៃកងទ័ពប្រជាជនវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ
នាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិភូបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែក។
កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន
នាពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៧៩ (យោធភូមិភាគទី ២ កងទ័ពប្រជាជនវៀតណាម) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំនៅឃុំ Cha Nua ស្រុក Nam Po ខេត្ត Dien Bien វៀតណាម។
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា
នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចពិភាក្សារវាងនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
នាថ្ងៃទី ១៨ សីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមសេនីយ៍ទោ នឹម បាឡែន ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
នាថ្ងៃទី ១៥ សីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ “ស្នេហាជាតិ” នៅជាយក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅសម័យប្រជុំបើកសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូ លើកទី ១១ (MCIS-១១) ក្រោមប្រធានបទ៖ “ស្ថានភាពសន្តិសុខសកលក្នុងពិភពលោកពហុប៉ូល”។
កងទ័ពប្រជាជនវៀតណាមរៀនភាសាជនជាតិភាគតិចដើម្បីបង្កើនប្រសិទ្ធភាពការងារ
“កម្មាភិបាល និងនិយោជិតនៃក្រុមហ៊ុន Binh Duong អង្គភាពលេខ ១៥ និយាយបានភាសារបស់ជនរួមជាតិ Gia Rai និងស្និទស្នាលជាមួយពួកគេ។ ដូច្នេះ បងប្អូនជនរួមជាតិចាប់អារម្មណ៍ និងជឿជាក់ ព្រមទាំងអនុវត្តតាមការណែនាំនៃក្រុមហ៊ុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លុបបំបាត់ទំនៀមទម្លាប់ចាស់គំរឹល និងកសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ដ”។ ព្រឹទ្ធាចារ្យភូមិ Kpuih Guynh នៅភូមិ 0-Kly ឃុំ Ia Tor ស្រុក Chu Prong ខេត្ត Gia Lai បាននិយាយដូច្នេះនៅពេលដែលយើងខ្ញុំមកស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។
លើកកំពស់តួនាទីតភ្ជាប់សេដ្ឋកិច្ចវៀតណាមជាមួយពិភពលោកនៃពាណិជ្ជករនៅឯប្រទេស
យុគសម័យ - នាល្ងាចថ្ងៃទី ១២ តុលា ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) និងសមាគមទំនាក់ទំនងជនវៀតណាមនៅឯបរទេស សមាគមសហគ្រិនវៀតណាមនៅឯបរទេស និងសមាគមសហគ្រាសវៀតណាមនៅឯបរទេស និងសមាគមសហគ្រាសវៀតណាមនៅអឺរ៉ុបបានរៀបចំកម្មវិធីតភ្ជាប់និងផ្លាស់ប្តូរអនឡាញជាមួយប្រធានសមាគមធុរកិច្ចនៅក្រៅប្រទេសជាច្រើនលើពិភពលោក តំណាងអង្គភាពអាជីវកម្មនិងមូលដ្ឋានមួយចំនួនក្នុងប្រទេសវៀតណាម ក្នុងទិវាសហគ្រិនវៀតណាមនាថ្ងៃទី១៣ តុលា។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
នៅទីក្រុងភ្នំពេញ គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការយោធភូមិភាគទី៧ បានចូលរួមពិធីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២២ និងលើកទិសដៅបន្ត ឆ្នាំ ២០២២-២០២៣ រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ពង្រឹងកិច្ចសហការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
នាថ្ងៃទី២ ខែកញ្ញា នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី Nguyen Truong Thang មេបញ្ជាការយោធភូមិភាគទី៧ អញ្ជើញចូលរួមសន្និសីទបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៩-២០២២ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៣ រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ប្រគល់ឋានន្តរស័ក្តិជាលើកដំបូងដល់នាយទាហានវៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ
អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងល្អប្រសើររបស់នាយទាហានទាំងពីររូប ត្រូវបានបំពាក់ឋានន្តរស័ក្តិយោធាឆ្នាំ ២០២២ នេះ។
ការបង្កបង្កើនផលនៃកងទ័ពវៀតណាមនៅប្រទេសមិត្តកម្ពុជា
នៅប្រទេសកម្ពុជាថ្វីត្បិតតែមានវាលស្រែ និងសួនច្បារធំទូលាយក៏ដោយ ក៏កម្ររកបានសួនបន្លែ និងផ្លែឈើខៀវស្រងាត់ដូចនៅប្រទេសវៀតណាមណាស់។ មូលហេតុមួយផ្នែកគឺដោយសារអាកាសធាតុក្តៅពេក គួបផ្សំនឹងទម្លាប់បង្កបង្កើនផលរបស់ប្រជាជននៅទីនេះបានជាវាមិនងាយស្រួលក្នុងការដាំដុះ និងថែរក្សាសួនបន្លែឱ្យឡើងពណ៌បៃតងខ្ចីនោះទេ។
អង្គការសហប្រជាជាតិប្រគល់គ្រឿងឥស្សរិយយសអង្គការសហប្រជាជាតិដល់នាយ ទាហាននៃកងទ័ពប្រជាជនវៀតណាម
ក្នុងចំណោមនាយទាហាន ទាំងនោះ មាននាយទាហានវៀតណាមចំនួន ៣រូប រួមមាន លោកវរសេនីយ៍ទោ Luong Truong Vinh លោកវរសេនីយ៍ទោ Tran Duc Huong និងលោកវរសេនីយ៍ត្រី Nguyen Phuc Dong ដែលមានកិត្តិយសដោយត្រូវបានថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ប្រគល់ជូនគ្រឿងឥស្សរិយយសដោយមានការខិតខំប្រឹងប្រែង និងសមិទ្ធិផលពិសេសក្នុង អំឡុងពេលបំពេញការងារនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ។
កងទ័ពឆ្ពោះទៅរកភាពទំនើប
ការកសាងកងទ័ពប្រជាជនវៀតណាម “បដិវត្តន៍មានរបៀបរៀបរយ ឆ្ពោះទៅរកភាពទំនើបជាបណ្តើរៗ” និងការកសាងអង្គភាពទ័ព និងកងកម្លាំងមួយចំនួនឆ្ពោះទៅរកភាពទំនើប គឺជាតម្រូវការបន្ទាន់ ដើម្បីបំពេញតម្រូវការ និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។
កងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៩ វៀតណាម បន្តពង្រឹង និងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី
កងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានគាំទ្រលើទិសដៅ កិច្ចសហប្រតិបត្តិការ សំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានកំណត់យក នៅក្នុងស្មារតី គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ច្បាប់ជាតិ ច្បាប់អន្តរជាតិ អត្តសញ្ញាណជាតិ នៃប្រទេសទាំងពីរ និងដោយឈរលើគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នា ទៅវិញទៅមក និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរវាងគ្នា ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។