ការបង្កបង្កើនផលនៃកងទ័ពវៀតណាមនៅប្រទេសមិត្តកម្ពុជា

08:28 | 13/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅប្រទេសកម្ពុជាថ្វីត្បិតតែមានវាលស្រែ និងសួនច្បារធំទូលាយក៏ដោយ ក៏កម្ររកបានសួនបន្លែ និងផ្លែឈើខៀវស្រងាត់ដូចនៅប្រទេសវៀតណាមណាស់។ មូលហេតុមួយផ្នែកគឺដោយសារអាកាសធាតុក្តៅពេក គួបផ្សំនឹងទម្លាប់បង្កបង្កើនផលរបស់ប្រជាជននៅទីនេះបានជាវាមិនងាយស្រួលក្នុងការដាំដុះ និងថែរក្សាសួនបន្លែឱ្យឡើងពណ៌បៃតងខ្ចីនោះទេ។

ជំរុញការចែករំលែកបទពិសោធន៍ក្នុងសកម្មភាពមិត្តភាពរវាងវៀតណាម និងកម្ពុជា ជំរុញការចែករំលែកបទពិសោធន៍ក្នុងសកម្មភាពមិត្តភាពរវាងវៀតណាម និងកម្ពុជា
សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
យុទ្ធជនក្រុម K71 ថែរក្សាសួនបន្លែ នៅទីតាំងដែលអង្គភាពឈរជើងនៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ
យុទ្ធជនក្រុម K71 ថែរក្សាសួនបន្លែ នៅទីតាំងដែលអង្គភាពឈរជើងនៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ

រឿងកងទ័ពនៃបណ្តាក្នុងក្រុម K (ក្រុមទទួកបន្ទុកការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម) ចំណុះយោធភូមិភាគទី៧ បានរួមចំណែកផ្លាស់ប្តូររបៀបគិតគូរ និងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅទីនេះ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗអំពីកងទ័ពវៀតណាម ដែលអាចជម្នះបានការលំបាកទាំងអស់ ។

ក្រុម K71 នៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh គឺជាក្រុមជំនាញមួយក្នុងចំណោមក្រុមជំនាញទាំងបួននៃយោធភូមិភាគទី៧ ដែលបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីនៅកម្ពុជា។ ក្រៅពីការទទួលបានការសម្របសម្រួលពីតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យអំពីកន្លែងស្នាក់នៅ ក្រុមការងារក៏ទទួលបានដីដើម្បីបង្កបង្កើនផលផងដែរ។ ជាមួយនឹងផ្ទៃដីជិត ១,០០០ m2 ក្រុមការងារបានរៀបចំដាំកូនឈើហូបផ្លែ បន្លែច្រើនប្រភេទដូចជា ស្ពៃ ត្រកួន ជន្លង់ ននោង និងគ្រឿងទេសផ្សេងៗទៀត។ លើសពីនេះទៀត ក្រុមការងារក៏រៀបចំឱ្យមានការចិញ្ចឹមមាន់ក្នុងបរិមាណធម្មតាប្រមាណ៥០ ក្បាលថែមទៀត ។

ពលទាហាន Nguyen Quoc Thai ក្រុម K71 បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានចែករំលែកថា៖ “យើងត្រូវតែចំណាយកម្លាំង លើសជាង ៣ ដងបើធៀបនឹងពេលដែលយើងខ្ញុំធ្វើនៅវៀតណាម ពោលគឺយើងខ្ញុំត្រូវតែធ្វើផ្តើមពីការកែលម្អដី ជីកគាស់កាយចោលថ្ម គ្រួសច្រើនស្រទាប់ រហូតដល់ការស្វែងរក និងដឹកដីមានជីជាតិ នៅកន្លែងផ្សេងៗមកដើម្បីធ្វើសួន ធ្វើគន្លងដាំបន្លែ ក្រោមអាកាសធាតុដ៏ក្តៅ និងពិបាកទ្រាំណាស់។ ជារៀងរាល់ថ្ងៃមុនទៅធ្វើការ យើងខ្ញុំត្រូវស្រោចទឹកយ៉ាងប្រុងប្រយ័ត្ន ពេលថ្ងៃត្រង់ និងពេលរសៀល ក៏ចាត់ចែងគ្នាឱ្យស្រោចទឹកគ្រប់ៗគ្នា ដើម្បីកុំឱ្យបន្លែក្រៀម ប៉ុន្តែបញ្ហាធំជាងគេនៅទីនេះ គឺប្រភពទឹកកម្រណាស់ ភ្លៀងតិចតួច រួមសេចក្តីមក គឺដើម្បីទទួលបានលទ្ធផលជាសួនបន្លែបៃតងស្អាតដូចសព្វថ្ងៃនេះវាពិតជាពិបាកណាស់។

យោងតាមលោកវរសេនីយ៍ឯកបំរុង Phan Van Long ប្រធាននយោបាយក្រុម K71 នៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានឱ្យដឹងថា ជាមួយនឹងលក្ខណៈពិសេសគឺ ពីកន្លែងស្នាក់នៅ ដល់ទីតាំងបំពេញភារកិច្ចស្វែងរក និងប្រមូលយកអដ្ឋិធាតុកងទ័ពពលីជីវិតនោះនៅឆ្ងាយពីគ្នា គឺ៥០ទៅ ៦០ គីឡូម៉ែត្រ ដូច្នេះជារៀងរាល់ថ្ងៃសមាជិកក្រុម K71 ត្រូវតែក្រោកឈរឡើងពីម៉ោង៤ ទៀបភ្លឺ រៀបចំសម្ភារ បរិក្ខារ ហូបអាហារពេលព្រឹកឱ្យទាន់ពេលចេញដំណើរ ។ ដូច្នេះហើយ ពេលវេលាសម្រាប់ការងារបង្កបង្កើនផលមានកម្រិតណាស់ សមាជិកក្រុមត្រូវចាត់ចែងគ្នាជាប្រចាំ ដើម្បីឆ្លៀតឱកាសបន្ថែមម៉ោង សូម្បីតែធ្វើនៅពេលយប់ក៏ត្រូវធ្វើដើម្បីមើលថែបន្លែផងដែរ។

“ដោយសារតែមានផលិតផលដែលមកពីការបង្កបង្កើនផលនោះ បានជួយឱ្យអង្គភាពធានាបាននូវបរិមាណបន្លែបៃតង និងសាច់មាន់បម្រើជាអាហារប្រចាំថ្ងៃ ហើយទន្ទឹមនឹងនោះវាក៏ជាអំណោយដ៏មានអត្ថន័យរបស់កងទ័ពវៀតណាមជូនចំពោះប្រជាជនកម្ពុជានៅក្នុងតំបន់ដែល អង្គភាពឈរជើងថែមទៀត។ ជាពិសេស ពីគំរូនៃការបង្កបង្កើនផលនេះ វាបានរួមចំណែកដល់ការផ្លាស់ប្តូររបៀបគិត និងការធ្វើរបស់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្តផងដែរ។ បន្ទាប់ពីមិត្តបានចុះមកទស្សនារួចមក យើងខ្ញុំក៏បានជួយណែនាំអំពីបច្ចេកទេសដាំ និងថែទាំ ផ្តល់គ្រាប់ពូជ និងកូនឈើជូនខាងមិត្តផងដែរ រួចមក តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានបើកចលនាដាំបន្លែបៃតងក្នុងបរិវេណបន្តាយ ហើយឥឡូវអង្គភាពមិត្តក៏មានបន្លែស្អាតធ្វើជាអារហាប្រចាំថ្ងៃដែរ”។

ក្រោយរយៈពេលជាង ២១ ឆ្នាំហើយ ឆ្លងកាត់កម្មាភិបាល និងយុទ្ធជនជាច្រើនជំនាន់ហើយ ប៉ុន្តែក្រុមជំនាញនៃយោធភូមិភាគទី៧ វៀតណាម នៅតែខំប្រឹងប្រែង ស្វិតស្វាញក្នុងការបំពេញបេសកកម្មស្វែងរកសមមិត្តដែលបានពលីនៅទូទាំងភូមិ ឃុំ ដោយមិនថា នោះគឺនៅលើភ្នំ នៅទន្លេ និងព្រៃក្រាស់នៅកម្ពុជាទេ។ គ្រប់ទីកន្លែងដែលពួកគាត់ឈរជើង និងធ្វើការនោះ គឺសុទ្ធបានឆ្លុះបង្ហាញពីស្មារតី ឆន្ទៈ តស៊ូ មិនរអាក់រអួល ចំពោះគ្រប់ការលំបាករបស់កងទ័ពវៀតណាមទេ។ ពួកគេបានធ្វើការដោយមិនចេះនឿយហត់ក្នុងគោលបំណងតែមួយគឺបំពេញបេសកកម្មដ៏ថ្លៃថ្នូរបស់ខ្លួនដើម្បីស្វែងរក និងធ្វើមាតុភូមិនិវត្តរ៍វីរជនកងទ័ព និងអ្នកជំនាញស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ឱ្យត្រឡប់ស្រុកកំណើតបានឆាប់ៗបំផុត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព