កិច្ចពិភាក្សារវាងនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៖

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា

09:22 | 21/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចពិភាក្សារវាងនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

កងកម្លាំងការពារព្រំដែនវៀតណាមនិងកម្ពុជា ធ្វើការយាមល្បាតទ្វេភាគី កងកម្លាំងការពារព្រំដែនវៀតណាមនិងកម្ពុជា ធ្វើការយាមល្បាតទ្វេភាគី
វៀតណាមនិងកម្ពុជាសហការកសាងព្រំដែនសន្តិភាព មិត្តភាព និងស្ថិរភាព វៀតណាមនិងកម្ពុជាសហការកសាងព្រំដែនសន្តិភាព មិត្តភាព និងស្ថិរភាព
លោកឧត្តមសេនីយ៍ទោ Nguyen Duc Can ប្រធាននាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំកិច្ចពិភាក្សា
លោកឧត្តមសេនីយ៍ទោ Nguyen Duc Can ប្រធាននាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២២ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣ ហើយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងបណ្ដាខែចុងក្រោយនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤។

ស្ថាប័នកលយុទ្ធរបស់ប្រទេសទាំងពីរបានផ្ដល់យោបល់អំពីការដោះស្រាយបញ្ហាព្រំដែន និងបង្គោលព្រំដែនឲ្យបានល្អ ការដឹកនាំអង្គភាព និងមូលដ្ឋាននៅសងខាងព្រំដែនអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងស្តីពីបទបញ្ជាព្រំដែន និងច្រកព្រំដែនគោក ការរក្សានិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា ការលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសកម្មភាពនៅសមុទ្រ ជាពិសេសការគ្រប់គ្រងនាវានេសាទ និងអ្នកនេសាទ ចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធ ថ្លែងក្នុងកិច្ចពិភាក្សា
លោកឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធ ថ្លែងក្នុងកិច្ចពិភាក្សា

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានក្នុងការស្រាវជ្រាវ ការវាយតម្លៃ និងព្យាករណ៍ស្ថានភាព និងការផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់លំដាប់ថ្នាក់ អំពីគោលការណ៍ និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ផលប្រយោជន៍ជាតិនៃប្រទេសនីមួយៗ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព