កងទ័ពប្រជាជនវៀតណាមរៀនភាសាជនជាតិភាគតិចដើម្បីបង្កើនប្រសិទ្ធភាពការងារ

09:09 | 17/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

“កម្មាភិបាល និងនិយោជិតនៃក្រុមហ៊ុន Binh Duong អង្គភាពលេខ ១៥ និយាយបានភាសារបស់ជនរួមជាតិ Gia Rai និងស្និទស្នាលជាមួយពួកគេ។ ដូច្នេះ បងប្អូនជនរួមជាតិចាប់អារម្មណ៍ និងជឿជាក់ ព្រមទាំងអនុវត្តតាមការណែនាំនៃក្រុមហ៊ុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លុបបំបាត់ទំនៀមទម្លាប់ចាស់គំរឹល និងកសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ដ”។ ព្រឹទ្ធាចារ្យភូមិ Kpuih Guynh នៅភូមិ 0-Kly ឃុំ Ia Tor ស្រុក Chu Prong ខេត្ត Gia Lai បាននិយាយដូច្នេះនៅពេលដែលយើងខ្ញុំមកស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។

ពង្រីកអត្តសញ្ញាណប្រពៃណីដ៏ល្អប្រសើររបស់យុទ្ធជនកងទ័ពប្រជាជនវៀតណាមលើរណសិរ្សសេដ្ឋកិច្ច ពង្រីកអត្តសញ្ញាណប្រពៃណីដ៏ល្អប្រសើររបស់យុទ្ធជនកងទ័ពប្រជាជនវៀតណាមលើរណសិរ្សសេដ្ឋកិច្ច
គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1 គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1
បន្ទាប់ពីរៀនភាសា Gia Rai លោកវរសេនីយ៍ត្រី Nguyen Van Huong អាចសំណេះសំណាលជាមួយកម្មករនិងប្រជាជនបានងាយស្រួល
បន្ទាប់ពីរៀនភាសា Gia Rai លោកវរសេនីយ៍ត្រី Nguyen Van Huong អាចសំណេះសំណាលជាមួយកម្មករនិងប្រជាជនបានងាយស្រួល

ប្រការនោះបង្ហាញពីអត្ថន័យ និងប្រសិទ្ធភាពដ៏អស្ចារ្យនៃការរៀនភាសាជនជាតិភាគតិចដែលរៀបចំដោយក្រុមហ៊ុន Binh Duong នាពេលកន្លងមក។លោកវរសេនីយ៍ត្រី Phan Duc Chung ប្រធានក្រុមទី១ (ក្រុមហ៊ុន Binh Duong) តែងតែប្រើភាសា Gia Rai ដើម្បីអនុវត្ដការងារ និងណែនាំបច្ចេកទេសដល់កម្មករ និងដោះស្រាយបញ្ហាដែលកើតឡើង។ លោកវរសេនីយ៍ត្រី Phan Duc Chung ឲ្យដឹងថា ក្រុមផលិតកម្មដែលគ្រប់គ្រងដោយលោកមានកម្មករជាជនជាតិ Gia Rai ១០០% និងប្រជាជនភាគច្រើនចេះភាសាជាតិ ប៉ុន្តែប្រសិនបើយើងប្រើភាសារបស់ជនរួមជាតិក្នុងពេលធ្វើការ និងសំណេះសំណាលគ្នា ពួកគេនឹងមានអារម្មណ៍ស្និទ្ធស្នាលជាង។ អាស្រ័យហេតុនេះ ការឃោសនា និងការណែនាំបច្ចេកទេសស្តីពីការថែទាំដើមឈើមានភាពងាយស្រួលណាស់។

លោកវរសេនីយ៍ត្រី Nguyen Van Huong ជំនួយការការិយាល័យបច្ចេកទេស-បច្ចេកវិជ្ជា (ក្រុមហ៊ុន Binh Duong) ក៏បានចែករំលែកដែរថា នៅពេលដែលគាត់មិនចេះភាសា Gia Rai ការណែនាំបច្ចេកទេសសម្រាប់កម្មករមានការលំបាកខ្លះ ជាពិសេសឧបសគ្គចំពោះភាសា និងទំនៀមទម្លាប់។ “បន្ទាប់ពីបានស្វែងយល់អំពីទំនៀមទម្លាប់ និងរៀនភាសា Gia Rai ខ្ញុំនិងបុគ្គលិកនៃក្រុមហ៊ុន Binh Duong មិនត្រឹមតែធ្វើបានល្អក្នុងការណែនាំបច្ចេកទេស ឃោសនា អប់រំដល់កម្មករប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រសិទ្ធភាពក្នុងការចលនាមហាជន កសាងមូលដ្ឋានរឹងមាំទៀតផង។

ក្រុមហ៊ុន Binh Duong បំពេញភារកិច្ចនៅមូលដ្ឋានដែលមានជនជាតិភាគតិច្ចជិត ៥០%។ ក្រុមហ៊ុនមានកម្មករ ៧៨% ជាជនជាតិភាគតិច ភាគច្រើនជាជនជាតិ Gia Rai។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស និង​គណៈនាយកក្រុមហ៊ុន បានដឹកនាំ និងអនុវត្តយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវចលនារៀនភាសា Gia Rai។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានសហការជាមួយមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈស្រុក Chu Prong រៀបចំវគ្គបំប៉នចំណេះដឹងជនជាតិ និងភាសា Gia Rai សម្រាប់កម្មាភិបាល និងនិយោជិតចំនួន ៥០ នាក់។ ថ្នាក់រៀនត្រូវបានរៀបចំឡើងដោយកម្មវិធីសិក្សាពីមូលដ្ឋានដល់កម្រិតខ្ពស់ តាមរយៈនោះ បង្កើនលទ្ធភាពនិយាយ ស្ដាប់និងសរសេរសម្រាប់កម្មាភិបាលនិងយុទ្ធជននៃអង្គភាព។

លោកស្រី Siu H'Bim ជនជាតិ Gia Rai ដែលជាកម្មការិនីនៃក្រុមទី ១ នៅភូមិ O-Kly បាននិយាយដោយក្តីរំភើបរីករាយថា “យើងខ្ញុំសប្បាយយចិត្តណាស់ដែលអាចសំណេះសំណាលគ្នា ឆ្លុះបញ្ចាំងគោលបំណងជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការអង្គភាពដោយភាសាកំណើតរបស់ខ្លួន ប្រការនោះជួយឱ្យកម្មករ និងប្រជាជននៅក្នុងភូមិកាន់តែមានទំនុកចិត្ត និងក្តីស្រឡាញ់ និងការជឿជាក់លើក្រុមហ៊ុន Binh Duong ថែមទៀត”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី