Trending now

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន

00:05 | 28/03/2021 ហេង វុធ្ធី

នៅ​រៀងរាល់​ពាក់កណ្តាល​ខែមេសា​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​ប្រពៃណី​មួយ​តាមបែប​ព្រះពុទ្ធសាសនា ថេរវាទ ត្រូវបាន​គេ​រៀបចំ​ប្រារព្ធ​ឡើង នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា។ នៅក្នុង​ប្រទេស​ថៃ​ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​ហៅ​ជា​ភាសា​ថៃ​ថា សង្ក្រាន្ត នៅ​កម្ពុជា គេ​ហៅថា ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នៅក្នុង​ប្រទេស​ឡាវ គឺ Bun Pi Mai និង​នៅ​មី​យ៉ាន់​ម៉ា​គឺ Thingyang។ ​ប្រទេសនីមួយៗ បានកំណត់​ឈ្មោះ​នៃ​ពិធីបុណ្យ​មាន​ភាព​ខុសប្លែកគ្នា ដូច្នេះ​អត្ថន័យ​នៃ​ពិធីបុណ្យ​នេះ​ក៏​ត្រូវបាន​គេ​កំណត់​ប្លែកផ្សេងៗគ្នា​ផងដែរ។ ដូច្នេះ សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ស្វែងយល់ថា ការរៀបចំ និង​កំណត់​ឈ្មោះ​នេះ បានបង្ហាញ​ពី​ភាពខុសគ្នា​បែបណា​ខ្លះទៅ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នោះ៖

ក្រសួង​ទេសចរណ៍​ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ ក្រសួង​ទេសចរណ៍​ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ
ស្ថាប័ន​ទេសចរណ៍​អាស៊ាន​​ដាក់​ផែនការ​ អភិវឌ្ឍន៍​តំបន់​អាស៊ាន​​ជា​គោលដៅ​ទេសចរណ៍​​តែមួយ​​ ស្ថាប័ន​ទេសចរណ៍​អាស៊ាន​​ដាក់​ផែនការ​ អភិវឌ្ឍន៍​តំបន់​អាស៊ាន​​ជា​គោលដៅ​ទេសចរណ៍​​តែមួយ​​
ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
ពិធីបុណ្យជៈទឹក សង្ក្រាន្ត (Songkran) របស់ប្រទេសថៃ

១. សម្រាប់​ប្រទេស​ថៃ សង្ក្រាន្ត

ពាក្យ​ថា​សង្ក្រាន្ត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​ទឹក​មួយ ដែល​ប្រជាជន​ថៃ​ជឿជាក់ថា ទឹក​អាចជួយ​ជម្រះ​អោយអស់​នូវ​ឧបទ្រពចង្រៃ សំណាងអាក្រក់​ជាដើម​នោះ ដូច្នេះហើយ​ទើប​ប្រជាជន​ថៃ​ភាគច្រើន​នៅក្នុងពេល​បុណ្យ​សង្ក្រាន្ត​នេះ ពួកគេ​ចូលចិត្ត​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក និង​ប៉ាត​ម្សៅ​គ្នា​ផង​នោះ។ សង្ក្រាន្ត​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ១៣ខែមេសា ហើយ​នៅក្នុង​អំឡុង​ចូលឆ្នាំ៣ថ្ងៃនេះ ប្រជាជន​ថៃ​ចូលចិត្ត​ជួបជុំ​ក្រុមគ្រួសារ ហើយ​បោ​សម្អាតផ្ទះ ទៅ​វត្ត​ដើម្បី​សម្អាត និង​ស្រង់​ព្រះ​ជាដើម​ផងដែរ ដោយសារ​រយៈពេល​នេះ​ជា​ថ្ងៃ​ឈប់សម្រាក។

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
ពិធីបុណ្យអុំទូកនៃប្រទេសកម្ពុជា

២. ប្រទេស​កម្ពុជា ចូលឆ្នាំថ្មី

សម្រាប់​កម្ពុជា គឺ​គេ​ប្រើប្រាស់​ពិធីបុណ្យ​ចូលឆ្នាំថ្មី សម្រាប់​តំណាងអោយ​ពិធីបុណ្យ​ប្រពៃណី​មួយ​ដែល​ត្រូវ​ប្រារព្ធ​ឡើង​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់ ហើយ​វា​ជា​ពេលដែល​ប្រជាកសិករ​ខ្មែរ​សម្រាក​ពី​ការធ្វើ​ស្រែចម្ការ​មួយរយៈ​នោះ។ កាលពី​អំឡុង​សតវត្ស​ទី ១៣ ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​នេះ គេ​ច្រើន​រៀបចំឡើង​នៅ​ចុងខែ​វិច្ឆិការ ឬ​ដើមខែ​ធ្នូរ តែ​ក្រោយមក​នៅ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ គេ​ប្រារព្ធ​តាម​ខែ​ដោយ​ផ្អែកលើ​ក្រោយ​បញ្ចប់​រដូវ​ច្រូតកាត់​ជំនួស​វិញ។សម្រាប់រ​ដូច​ចូលឆ្នាំ​នៅ​កម្ពុជា ភាគច្រើន​គេ​នាំគ្នា​ទៅ​វត្ត​ទៅ​វ៉ា និង​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​បុរាណ​ខ្មែរ​នៅតាម​ទីសាធារណៈ ឬ​វត្ត​អា​រ៉ា​ម​ជាដើម។ ចំណែក​នៅផ្ទះ​ប្រជាជន​នីមួយ​គេ​តែង​សង្កេតឃើញ​មានការ​បោសសម្អាត តុបតែង​រៀបចំ បំពាក់​ភ្លើង​ព៌ណ៌​លំអរ យ៉ាង​ល្អល្អះ រួមផ្សំ​ជាមួយ​គ្រឿង​ដ​ង្វា​យ​ទេព្តា និង​ផ្កា​ភ្ងី​រ ទៀនធូប សាយ​ក្លិនក្រអូប​ឈ្ងុយ គួរ​ជាទី​ទាក់ទាញ​បំផុត។ ក្រៅពី​នេះដែរ គេ​ក៏​សង្កេតឃើញ​មានការ​រៀបចំ​ពិធីបុណ្យ​នៅតាម​វត្ត​អា​រ៉ា​ម មាន​ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ ភ្នំស្រូវ​ជាដើម​ផងដែរ។

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
មី​យ៉ាន់​ម៉ា ពី​ធី​បុណ្យ​ Thingyan

៣. នៅ​មី​យ៉ាន់​ម៉ា ពី​ធី​បុណ្យ​ Thingyan

នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ពិធីបុណ្យ Thingyan ត្រូវបាន​គេ​ប្រារព្ធ​ឡើង​រយៈពេល​ពី៤ ទៅ៥ថ្ងៃ​នៅ​ពាក់កណ្តាល​ខែមេសា។ ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ គឺ​មិន​ខុសប្លែក​អ្វី​ពី​ប្រទេស​ថៃ​ឡើយ ព្រោះ​គេ​មានការ​គប់​ទឹក​ដាក់គ្នា ហើយ​នៅតាម​ដងផ្លូវ​គឺមាន​រថយន្ត​ហោះ​ដឹក​ទឹក​ដែល​អនុ​ញ្ញ​ត​អោយគេ​ប្រើប្រាស់​បាន​តាមចិត្ត។ ទោះជា​យ៉ាងណាក្តី​ ពិធីបុណ្យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ គឺធ្វើឡើង​តាមបែប​សាសនា​ហិណ្ឌូ ដោយ​ប្រជាជន​មី​យ៉ាន់​ម៉ា​ជឿជាក់ថា​ព្រះឥន្ទ​នឹងធ្វើ​ដំណើរ​មកកាន់​ផែនដី នៅក្នុង​រយៈពេល​បុណ្យ​នោះ។ ហើយ​ដើម្បី​ទទួល​ស្វាគមន៍​ទេព្តា ប្រជាជន​មី​យ៉ាន់​ម៉ា នាំគ្នា​ដាក់​ទាន​ដល់​ប្រជាជន​ក្រីក្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ហើយក្មេងៗនាំគ្នា​ងូតទឹក ដុស​សម្អាតខ្លួន​ដល់​មនុស្ស​ចាស់ជរា ឬ​ឪពុកម្តាយ​សាច់ញាតិ​របស់​ពួកគេ ដើម្បី​តំណាងអោយ​ការគោរព​ផងដែរ។

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
ប្រទេស​ឡាវ Bun Pi Mai

៤.ប្រទេស​ឡាវ Bun Pi Mai

ពិធីបុណ្យ​ចូលឆ្នាំ​នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​គេ​ហៅថា Bun Pi Mai។ តែ​ពិធីបុណ្យ​នេះ​គឺមាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំ​ស​ង្ក្រា​ន​នៅក្នុង​ប្រទេស​ថៃ​ផងដែរ។ Bun Pi Mai គឺ​តែង​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​នេះដែរ​ប្រជាជន​ឡាវ​តែងតែ​ជឿជាក់ថា​វិញ្ញាណ​ចាស់​នឹង​ចាកចេញ​ហើយ​ព្រលឹង​ថ្មី​ចួ​លម​ក​ជំនួស។ ដូច្នេះហើយ​ទើប​ប្រជាជន​ឡាវ​នាំគ្នា​លាង​សម្អាត​ព្រះ​ពុទ្ធរូប​នៅក្នុង​វិហារ តាម​ទីវ​ត្ត​អា​រ៉ា​ម ហើយ​គេ​នាំគ្នា​យក​បាច់ផ្កា ឬ​កម្រងផ្កា​ម្លឹះ​ជាដើម​នោះ​ដើម្បី​ដាក់ថ្វាយ​ព្រះ​ផងដែរ។ចំណែក​ក្នុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​នេះ ប្រជាជន​ឡាវ​បាន​ឈប់សម្រាក​ពី​ការងារ ហើយ​ភាគច្រើន​ពួកគេ​ធ្វើដំណើរ​ទៅ​ជួបជុំ​គ្រួសារ និង​មាន​ពិធីជប់លៀង​ជាមួយ​ក្រុមគ្រួសារ​ជាដើម​ផង។ មិន​ខុស​អ្វី​ពី​ប្រទេស​ថៃ​ផងដែរ ក្នុង​ចន្លោះ​ពិ​ធី​បុណ្យ​ចួ​ល​ឆ្នាំនេះ គេ​សង្កេតឃើញ​មាន​ការបាញ់ទឹក ជះ​ទឹក​ដាក់គ្នា​ជាពិសេស​ក្រុម​យុវវ័យ​ផង នៅតាម​ដងផ្លូវ​នោះ។

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) ប្រទេសម៉ាឡេស៊ី

៥. ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) ប្រទេសម៉ាឡេស៊ី

ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) នៅប្រទេសម៉ាឡេស៊ី ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា និងមានរយៈពេល ៥ ថ្ងៃ។ កាលពីមុន ពិធីបុណ្យឌីប៉ាវ៉ាលី គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយរបស់សាសនាហិណ្ឌូនៅប្រទេសម៉ាឡេស៊ី។ សព្វថ្ងៃ ពិធីបុណ្យឌីប៉ាវ៉ាលី មិនត្រឹមតែរៀបចំឡើងនៅទីក្រុងគូឡាឡាំពួប៉ុណ្ណោះទេ ថែមទាំងរៀបចំឡើងសម្រាប់មនុស្យគ្រប់រូបនៅទូទាំងប្រទេសម៉ាលេស៊ីទៀតផង។

៦. បុណ្យណូអែលនៅតំបន់ត្រូពិក - ប្រទេសសិង្ហបុរី

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
បុណ្យណូអែលនៅតំបន់ត្រូពិក - ប្រទេសសិង្ហបុរី

ពិធីបុណ្យណូអែលតំបន់ត្រូពិកប្រចាំឆ្នាំត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងប៉ុន្មានថ្ងៃនេះ មហាវិថីទាំងអស់ដូចជា Orchard និងឈូងសមុទ្រ Marina, Tanglin, Scotts, Bras Basah បាន​តុបតែងភ្លើងបំភ្លឺផ្លូវចំរុះពណ៌គួរឲ្យទាក់ទាញ។ នេះក៏ជាពេលវេលាសម្រាប់អ្នកទេសចរទាំងអស់រីករាយនឹងការដើរទិញឥវ៉ាន់ដោយមានកម្មវិធីចុះតំលៃដែរ។

ស្វែងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រចាំ​តំបន់​អាស៊ាន
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

៧. ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ពិធីបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំបំផុតនៅក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ប្រទេសវៀតណាម ជាពេលវេលាឆ្លងពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំបុណ្យចូលឆ្មាំថ្មីវៀតណាមត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១ នៃ ខែមួយ តាមច័ន្ទគតិ។ មុននោះ ជិតដល់ថ្ងៃចូលឆ្មាំថ្មី ប្រជាជនវៀតណាមច្រើនតែទិញដើមផ្កាម៉ាក់ខៃ ហើយតុបតែង និងសំអាតគេហដ្ឋាន។ បន្ទាប់មក ក្នុងថ្ងៃចូលឆ្នាំថ្មី ក្រុមគ្រួសារជួបជុំគ្នា សួរសុខទុក្ខញាតិមិត្ត ជូនពរឆ្នាំថ្មី និងគោរពបូជាដូនតា៕

ហេង វុធ្ធី

Thmeythmey/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់