Trending now

WB វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលដើមឆ្នាំ ២០២១

15:25 | 18/03/2021 ហេង វុធ្ធី

យុគសម័យ - នេះជាលើកដំបូងដែលការប្រមូលថវិកាសរុបរបស់រដ្ឋ បានកើនឡើងចាប់តាំងពីវិបត្តិជំងឺកូវីដ- ១៩ ផ្ទុះឡើងកាលពីមួយឆ្នាំមុន។ លទ្ធផលវិជ្ជមាននេះបានឆ្លុះបញ្ចាំងពីការស្តារសេដ្ឋកិច្ចឡើងវិញដែលកំពុងបន្តប្រព្រឹត្តទៅ។

ធនាគារពិភពលោក (WB) ៖ សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងជាង ៧ % នៅត្រីមាសទី ២ ឆ្នាំ ២០២១ ធនាគារពិភពលោក (WB) ៖ សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងជាង ៧ % នៅត្រីមាសទី ២ ឆ្នាំ ២០២១
ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ
WB វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលដើមឆ្នាំ ២០២១

WB វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលដើមឆ្នាំ ២០២១

យោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយដោយធនាគារពិភពលោក (WB) ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមកាលពីខែមីនាកន្លងមកនេះ បានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានការវិវឌ្ឍន៍វិជ្ជមាន ដោយសារវិធានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចាក់វ៉ាក់សាំង ក៏ដូចជាត្រូវមានគោលនយោបាយជួយគាំទ្រ និងធ្វើអន្តរាគមន៍ទាន់ពេលវេលាសំរាប់វិស័យឯកជនផងដែរ។

ទន្ទឹមនឹងនេះធនាគារពិភពលោកក៏បានវាយតម្លៃថា វិធានការណ៍ឆ្លើយតបទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម បានជួយគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សនៅចុងខែមករាឆ្នាំ ២០២១។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៨% បើប្រៀបធៀបនឹងយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយការលក់រាយទំនិញនិងសេវាកម្មសរុបបានកើនឡើង ០,៣% បើប្រៀបធៀបនឹងខែមុន និង ៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឲ្យកត់សម្គាល់ថា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានប្រមូលថវិកាជាតិចំនួន ២៨៦.៧០០ ពាន់លានដុង ដែលខ្ពស់ជាង ០,៦% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ទៅមិញ។ នេះជាលើកដំបូងដែលការប្រមូលថវិកាសរុបរបស់រដ្ឋ បានកើនឡើងចាប់តាំងពីវិបត្តិជំងឺកូវីដ- ១៩ ផ្ទុះឡើងកាលពីមួយឆ្នាំមុន។ លទ្ធផលវិជ្ជមាននេះបានឆ្លុះបញ្ចាំងពីការស្តារសេដ្ឋកិច្ចឡើងវិញដែលកំពុងបន្តប្រព្រឹត្តទៅ។

នាពេលខាងមុខនេះ ធនាគារពិភពលោកជឿជាក់ថាវៀតណាមគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីព្រោះសកម្មភាពនេះនឹងជះឥទ្ធិពលដល់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ប្រទេសវៀតណាមទំនងជាត្រូវការធ្វើអន្តរាគមន៍គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធបន្ថែមទៀត ដើម្បីជួយស្តារឡើងវិញនូវតម្រូវការរបស់វិស័យឯកជនផងដែរ៕

ហេង វុធ្ធី

baotintuc

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម