Trending now

ហ្ស៊កដានីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយវៀតណាម

09:57 | 26/02/2021

លោកឯកអគ្គរដ្ឋទូត Mahmoud Hmoud បានសម្ដែងនូវគោល បំណងថា ហ្ស៊កដានីនិងវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។

អគ្គរដ្ឋទូត Tao Thi Thanh Huong និងលោក Mahmoud Hmoud ឯកអគ្គរដ្ឋទូតហ្ស៊កដានីប្រចាំសឹង្ហបុរីនិងវៀតណាម

នាថ្ងៃទី២៣ កុម្ភៈ នៅទីស្នាក់ការស្ថាន ទូតវៀតណាមប្រចាំសឹង្ហបុរី លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានទទួលជួបជាមួយលោក Mahmoud Hmoud ឯកអគ្គរដ្ឋទូត ហ្ស៊កដានីប្រចាំសឹង្ហបុរីនិងវៀតណាម ដើម្បីពិភាក្សា អំពីវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Mahmoud Hmoud បានសម្ដែងនូវគោលបំណងថា ហ្ស៊កដានីនិងវៀត ណាមបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ លោកបានសង្កត់ធ្ងន់ថា ហ្ស៊កដានីមានអនុគ្រោះជាច្រើនជូនដល់សហគ្រាសបរទេសដែលចុះបញ្ជីប្រតិបត្តិការនៅក្នុងមណ្ឌលឧស្សាហកម្មនានា។ ក្រៅពីនោះ ហ្ស៊កដានីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក ហេតុដូច្នេះ សហគ្រាសបរទេសអាចជ្រៀតចូលបណ្ដាទីផ្សារនេះតាមរយៈ ហ្ស៊កដានីផងដែរ។ សហគ្រាសហ្ស៊កដានីក៏បានយកចិត្តទុកដាក់ដល់វៀតណាម ដោយសារនេះជាទីផ្សារធំនិងមានសេដ្ឋកិច្ចបើកចំហ។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផលិតម្ហូបអាហារតាមបទដ្ឋាន Halal (សម្រាប់ជនឥស្លាម) ដើម្បីនាំចេញទៅកាន់ហ្ស៊កដានីនិងតំបន់មជ្ឈឹមបូព៌ា៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់