Trending now

លោកនាយករដ្ឋមន្រ្តីទទួលជួបឯកអគ្គរដ្ឋទូតនិងប្រធានស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម

10:28 | 10/02/2021

នារសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម ដឹកនាំដោយលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាម។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ទើបតែបានបញ្ចប់ប្រកបដោយជោគជ័យ ដែលកំណត់នូវយុទ្ធសាស្ត្រ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍប្រទេសដល់ឆ្នាំ ២០២៥ និងកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។ នេះគឺជាគោលដៅដ៏ធំធេងមួយដែលមានបញ្ហាប្រឈមជាច្រើន ដែលទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រជាជនវៀតណាមទាំងមូល ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិ។ បច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាត Covid-19 ដែលបានរាលដាលក្នុងសហគមន៍ចាប់តាំងពីចុងខែមករាមក ហើយរហូតមកទល់ពេលនេះ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាសារវន្ត។ ក្នុងស្ថានភាពលំបាក វៀតណាមវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃរបស់មិត្តភក្តិអន្តរជាតិ ព្រមទាំងរំពឹងថានឹងបន្តទទួលបានមនោសញ្ចេតនា និងការគាំទ្រដ៏មានតម្លៃនោះ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម (រូបថត៖ vnanet.vn)

ជំនួសមុខអង្គការសហប្រជាជាតិប្រចាំវៀតណាម លោក Kamal Malhotra បានអបអរសាទរប្រទេសវៀតណាម ដែលបានរៀបចំមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ព្រមទាំងអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងជាសារវន្តនូវជំងឺរាតត្បាត និងធានាសុខភាពរបស់ប្រជាជន។

លោក Kamal Malhotra បានបញ្ជាក់ថា អង្គការសហប្រជាជាតិនិងវៀតណាមមានទំនាក់ទំនងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកជឿជាក់ថា ទំនាក់ទំនងនេះនឹងបន្តរីកចម្រើនទៅមុខទៀត។ អង្គការសហប្រជាជាតិតែងតែផ្តល់អាទិភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងគាំទ្រវៀតណាមក្នុងការចាក់វ៉ាក់សាំងដើម្បីធានាសុខភាពប្រជាជន។ លោកបានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សរបស់វៀតណាមចំពោះជំងឺរាតត្បាត ហើយលោកសង្ឃឹមថានាពេលអនាគត ប្រជាជនវៀតណាមភាគច្រើននឹងទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាង បានសម្តែងនូវគោលបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងខ្លាំងក្លាជាមួយវៀតណាមលើគ្រប់វិស័យ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍប្រទេស។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដ៏ស្មោះត្រង់របស់មិត្តអន្តរជាតិ ចំពោះមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម ព្រមទាំងបញ្ជាក់ថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាងទាំងអស់សុទ្ធតែជាដៃគូសំខាន់របស់វៀតណាម។ លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតនិងប្រធានស្ថានតំណាងទាំងឡាយ ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម ដែលទទួលបានលទ្ធផលជាក់ស្ដែង ក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះវៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) និងសហគមន៍អន្តរជាតិដែលបានអនុវត្តកម្មវិធី COVAX សម្រាប់ផ្តល់ជំនួយវ៉ាក់សាំងដល់ប្រជាជនវៀតណាមចំនួន ២០ ភាគរយ៕

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR