Trending now

សកម្មភាពជាច្រើនដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម

10:07 | 05/02/2021

នៅថ្ងៃទី ២ ខែកុម្ភៈ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី ២ បានធ្វើសន្និសីទតាមប្រព័ន្ធវីដេអូដើម្បីប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី XIII របស់បក្ស។

នៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធាននយោបាយនៃយោធភូមិភាគទី ២ បានជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតបក្សលើកនេះ។ ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ២ បានស្នើឱ្យថ្នាក់គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ជាន់ថ្នាក់នៃស្ថាប័ន អង្គភាព ចំណុះយោធភូមិភាគទី ២ ត្រូវផ្តោតលើការធ្វើឱ្យបានល្អក្នុងការផ្សព្វផ្សាយ លទ្ធផលនៃមហាសន្និបាត សិក្សា និងស្វែងយល់ឱ្យបានហ្មត់ចត់នូវសេចក្តីសម្រេចចិត្ត និងឯកសារនៃមហាសន្និបាត។ បង្កើតកម្មវិធីការងារ និងផែនការសកម្មភាពដោយស្មារតីច្នៃប្រឌិតថ្មី ជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីដាក់បញ្ចូលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខិតខំអនុវត្តគោលដៅ និងភារកិច្ចដែលកំណត់ដោយមហាសន្និបាតលើកទី XIII ប្រកបដោយជោគជ័យ។

រូបជាឧទាហរណ៍

* នាថ្ងៃទី ២ ខែកុម្ភៈ គណៈប្រតិភូគណៈកម្មាធិការបក្ស និងគណៈមេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ដឹកនាំដោយឧត្តមសេនីយ៍ទោ Tran Vo Dung លេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយនៃយោធភូមិភាគទី៤ បានមកជូនផ្កា និងអុជធូបនៅវិមានអនុស្សាវរីយ៍ប្រធានហូជីមិញនៅតំបន់កេរ្តិ៍ឈ្មោះ Kim Lien ស្រុក Nam Dan (ខេត្ត Nghe An)។ គណៈប្រតិភូបានសម្តែងនូវការគោរព និងដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញ។ នាយទាហាន និងពលទាហានទាំងអស់នៃកងយោធភូមិភាគទី៤ បានប្តេជ្ញាបន្តលើកកម្ពស់ការរៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌របស់លោកប្រធានហូជីមិញ លើកកម្ពស់ប្រពៃណីលះបង់គ្រប់យ៉ាងស័ក្តសមជាកងទ័ពអ៊ំហូ នៅក្នុងសម័យថ្មី និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ឱ្យដោយជោគជ័យ។

* គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត Vinh Phuc ទើបតែបានបើកកិច្ចប្រជុំដើម្បីអបអរសាទរមហាសន្និបាតលើកទី XIII របស់បក្ស និងខួបលើកទី ៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣-២-១៩៣០ / ៣-២-២០២១)។ នៅក្នុងពិធីជួបជុំនេះ ប្រតិភូបានរំលឹកឡើងវិញនូវប្រពៃណីរបស់បក្សកុម្មុយនីស្តវៀតណាម ស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃមហាសន្និបាតលើកទី XIII របស់បក្ស។ នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្ត Vinh Phuc នឹងផ្តោតលើការដឹកនាំលើគ្រប់ស្ថាប័នចំណុះខេត្តដើម្បីបន្តរៀបចំការផ្សព្វផ្សាយ និងឃោសនាឱ្យបានល្អអំពីលទ្ធផលនៃមហាសន្និបាតបក្សដល់ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ខេត្តនឹងបង្កើត និងអនុវត្តកម្មវិធីសកម្មភាព និងផែនការសកម្មភាព បំផុសចលនាប្រលងប្រណាំងប្រកបដោយស្មារតីច្នៃប្រឌិតថ្មី ជំនះរាល់ការលំបាក និងបញ្ហាប្រឈមដើម្បីធ្វើឱ្យសេចក្តីសម្រេចរបស់មហាសន្និបាតជ្រាបដល់ជីវភាពប្រចាំថ្ងៃ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម