Trending now

វៀតណាម​និងព្រុយណេនឹង​ពង្រឹងកិច្ចសហប្រតិបត្តិការ លើក​កម្ពស់​មជ្ឈភាភ​របស់អាស៊ាន

10:24 | 21/01/2021

នារសៀលថ្ងៃទី ១៩ មករា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof ។

ក្រោមប្រធានបទ “រួមគ្នាយកចិត្តទុកដាក់ រួមគ្នាត្រៀមរៀបចំ និងរួមគ្នាប្រកបដោយវិបុលភាព” នោះ លោករដ្ឋមន្ត្រី Dato Erywan Pehin Yusof បានចែករំលែកអំពីការតំរង់ទិសដៅ និងអាទិភាពក្នុងឆ្នាំប្រធានអាស៊ាន ២០២១ ក្នុងនោះមានការអនុវត្តន៍គំនិតផ្ដួចផ្ដើមដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៨ និងការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាត ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២០ ព្រមទាំងជំរុញការកសាងចក្ខុវិស័យសម្រាប់អាស៊ានក្រោយឆ្នាំ ២០២៥ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី សណ្ដាប់ធ្នាប់តំបន់ ដោយផ្អែកលើច្បាប់ និងកសាងគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការដោយឆ្ពោះទៅរកប្រជាជន។ លោករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា វៀតណាម និងព្រុយណេនឹងពង្រឹងការសម្របសម្រួលគ្នា រួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាពបន្សាំ ក៏ដូចជាមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួមនៅក្នុងតំបន់ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា