Trending now

ការពារពលរដ្ឋគឺជាភារកិច្ចដ៏សំខាន់ក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាត

15:50 | 15/01/2021

សកម្មភាពការពារប្រជាពលរដ្ឋក្នុងកំឡុងពេលមានជំងឺរាតត្បាតត្រូវបានចាត់ទុកជាអាទិភាព ហើយនឹងបន្តផ្តោតសំខាន់ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទកាសែត ជាប្រចាំដើមដំបូងនៃឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅ នៅទីក្រុងហាណូយនារសៀលថ្ងៃទី ១៤ មករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា នៅឆ្នាំ ២០២០ វៀតណាមបានបំពេញល្អ នូវភារកិច្ចពីរទន្ទឹមគ្នា នោះគឺ ការអភិវឌ្ឍសេដ្ឋកិច្ចផងនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង។ ជាមួយគ្នានោះ ទាំងសកម្មភាពការទូតទ្វេភាគីនិងពហុភាគីសុទ្ធតែទទួលបានជោគជ័យជាច្រើនដែរ។ សកម្មភាពការពារប្រជាពលរដ្ឋក្នុងកំឡុងពេលមានជំងឺរាតត្បាតត្រូវបានចាត់ទុកជាអាទិភាព ហើយនឹងបន្តផ្តោតសំខាន់ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

ក្នុងឆ្នាំ ២០២០ វៀតណាមបានរៀបចំជើងហោះហើរជិត ៣០០ ជើង ដើម្បីបញ្ចូនពលរដ្ឋជាង ៨០.០០០ នាក់នៅជុំវិញពិភពលោកវិលត្រឡប់មកកាន់ប្រទេសវិញ ក្នុងបរិបទនៃការរីករាល ដាលជំងឺរាតត្បាតកូវីដ ១៩ នៅជុំវិញពិភពលោក។ យោងតាមលោកស្រី Le Thi Thu Hang ការការពារពលរដ្ឋនៅតែជាកិច្ចការសំខាន់នៃឆ្នាំ ២០២១ ប៉ុន្តែការបញ្ចូនពលរដ្ឋវិល ត្រឡប់ មកកាន់ប្រទេសវិញ ត្រូវតែស្របតាមសមត្ថភាពរបស់វៀតណាម។

“ការបញ្ចូនពលរដ្ឋវិលត្រឡប់មកប្រទេសវិញ ត្រូវសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាតនៅ លើពិភពលោកនិងក្នុងប្រទេស ក៏ដូចជាសមត្ថភាពធ្វើចត្តាឡីស័ករបស់ប្រទេសជាតិ។ ដោយ សារតែលេចឡើងទម្រង់ថ្មីនៃជំងឺកូវីដ ១៩ ហើយមានការរីករាលដាលយ៉ាងឆាប់រហ័សនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនោះ នាថ្ងៃទី ៥ មករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចេញឯកសារជាលាយលក្ខណ៍អក្សរដោយកំណត់ជើង ហោះហើរបញ្ចូនមនុស្សចូលមកប្រទេសវៀតណាម ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី។ បើជាករណីពិតជាចាំបាច់មែន រាល់ជើងហោះហើរនីមួយៗ ត្រូវតែមានការយល់ព្រមពីក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ហើយជូនដំណឹងទៅលោកនាយករដ្ឋមន្រ្តីដើម្បីពិចារណានិងផ្តល់ការសម្រេចចិត្ត”។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang។

ទាក់ទងនឹងព័ត៌មានស្តីពីការការពារពលរដ្ឋវៀតណាម ដែលជានាវិកពីរនាក់ក្នុងចំណោមនាវិកនៅលើកប៉ាល់កូរ៉េខាងត្បូងត្រូវអ៊ីរ៉ង់ចាប់ខ្លួននៅថ្ងៃទី ៤ មករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ស្ថាប័នតំណាងវៀតណាមនៅកូរ៉េខាងត្បូងនិងអ៊ីរ៉ង់បានពិភាក្សាយ៉ាងសកម្មជាមួយអាជ្ញាធរប្រទេសសាមី ដើម្បីស្នើឲ្យមានការធានាសុវត្ថិភាព សុខភាពនិងភាពងាយស្រួលសម្រាប់នាវិកវៀតណាម។ បច្ចុប្បន្ននេះសុខភាពរបស់នាវិកមានស្ថេរភាព។

យោងតាមលោកស្រី Le Thi Thu Hang គ្រោងថានៅថ្ងៃទី ១៨ ខែមករា តំណាងការទូតវៀត ណាមនឹងបានភាគីអ៊ីរ៉ង់ សម្របសម្រួលឱ្យទៅសួរសុខទុក្ខនាវិកដែលបានលើកឡើងខាងលើ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ