Trending now

វៀតណាមត្រូវប្រុងប្រយ័ត្ននៅពេលបញ្ជូនប្រជាជនចូលប្រទេសវៀតណាម

10:19 | 14/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - ការិយាល័យរដ្ឋាភិបាលទើបតែចេញលិខិតមួយដើម្បីបង្ហាញពីទស្សនៈរបស់លោកនាយករដ្ឋមន្រ្តីស្តីពីការអនុវត្តជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមនៅឯបរទេសត្រឡប់មកកាន់ប្រទេសវិញក្នុងត្រីមាសទី ១ឆ្នាំ ២០២១។

វៀតណាមត្រូវប្រុងប្រយ័ត្ននៅពេលបញ្ជូនប្រជាជនចូលប្រទេសវៀតណាម

ដោយសារការលេចចេញនូវវីរុស SARS-CoV-2 ប្រភេទថ្មីដែលរីករាលដាលលឿននៅក្នុងប្រទេសជាច្រើន នាយករដ្ឋមន្រ្តីបានដឹកនាំថា ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មី នៅពេលដែលពិតជាចាំបាច់ រាល់ជើងហោះហើរដើម្បីមកទទួលប្រជាជនឱ្យវិលត្រឡប់មក់កាន់ប្រទេសវិញត្រូវតែមានការយល់ព្រមពីក្រសួងនានា៖ ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងក្រសួងដឹកជញ្ជូនបានយល់ព្រមរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីដើម្បីពិចារណានិងសំរេចចិត្ត។

តាមនោះលោកនាយករដ្ឋមន្រ្តីបានដឹកនាំថា៖ ដោយសារតែការលេចចេញនូវវីរុស SARS-CoV-2 ប្រភេទថ្មីដែលរីករាលដាលលឿនជាងមុននៅក្នុងប្រទេសជាច្រើន រឹតត្បិតជាអតិបរមានូវការហោះហើរដែលបញ្ជូនប្រជាជនចូលប្រទេសវៀតណាមចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មី។ នៅពេលដែលពិតជាចាំបាច់ រាល់ជើងហោះហើរដើម្បីមកទទួលប្រជាជនឱ្យវិលត្រឡប់មក់កាន់ប្រទេសវិញត្រូវតែមានការយល់ព្រមពីក្រសួងនានា៖ ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងក្រសួងដឹកជញ្ជូនបានយល់ព្រមរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីដើម្បីពិចារណានិងសំរេចចិត្ត។

ក្រសួងការពារប្រទេសត្រូវទទួលខុសត្រូវសំខាន់បំផុតនិងសម្របសម្រួលជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំមូលដ្ឋានគ្រឹះដាក់នៅដាច់ដោយឡែកសម្រាប់ប្រជាជនវៀតណាមដែលចូល។ ពេលវេលាកំណត់និងការដាក់នៅដាច់ដោយឡែកត្រូវបានពិនិត្យនិងពិចារណាស្របតាមតម្រូវការនៃការការពារការរីករាលដាលនៃវីរុសប្រភេទថ្មី ធានានូវសុវត្ថិភាពដាច់ខាត។

គណៈកម្មាធិប្រជាជនប្រជាជននៃបណ្ដាខេត្តនិងក្រុងបានបង្កើនការត្រួតពិនិត្យកន្លែងដាក់នៅដាច់ដោយឡែក (មិនគិតតំបន់ដែលគ្រប់គ្រងដោយកងទ័ព) ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិស្តីពីការការពារជំងឺរាតត្បាត។ រាល់ករណីចូលវៀតណាមដែលស្ថិតនៅក្រោមការដាក់នៅដាច់ដោយឡែករយៈពេលខ្លីត្រូវតែឆ្លងកាត់ដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ លើកលែងតែករណីពិសេសដែលបានពិចារណានិងសម្រេចដោយក្រសួងការបរទេស។

ក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុងអនុវត្តយ៉ាងតឹងរឹងនូវវិក័យប័ត្រការដឹកជញ្ជូននិងការត្រួតពិនិត្យសុខភាពរបស់មនុស្សដែលបានផុតកំណត់ការដាក់នៅដាច់ដោយឡែក។ វិនិច្ឆ័យយ៉ាងតឹងរឹងនូវការរំលោភលើអង្គការនិងបុគ្គលដែលបំពានបទបញ្ជា។

ក្រសួងការពារប្រទេសនិងក្រសួងនគរបាលត្រូវពង្រឹងការគ្រប់គ្រងការចូលនិងចេញកាត់ព្រំដែនគោក ទឹកឬសមុទ្រ។ ក្រសួងនគរបាលនិងគណៈកម្មាធិការប្រជាជនខេត្ត - ក្រុងត្រូវដឹកនាំអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងការឃោសនានិងកៀងគរគ្រួសារជាមួយសាច់ញាតិដែលរស់នៅបរទេសដែលចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញជាដាច់ខាតមិនឱ្យចូលដោយខុសច្បាប់ឡើយ។ ករណីនៃការត្រឡប់មកកាន់ប្រទេសវិញតាមដងផ្លូវដែលមានស្ថានភាពលំបាកពិសេសត្រូវបានពិចារណានិងជួយគាំទ្រដោយថវិកានូវការដាក់នៅដាច់ដោយឡែក។

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ក្រសួងដឹកជញ្ជូនធ្វើការស្រាវជ្រាវនិងជំរុញការបន្តជើងហោះហើរពាណិជ្ជកម្មទៀងទាត់ទៅកាន់ប្រទេសនានាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីដើម្បីបម្រើ “គោលដៅទ្វេ” និងឆ្លើយតបតម្រូវការធ្វើដំណើរជាមូលដ្ឋាន ចាំបាច់របស់ប្រជាពលរដ្ឋ។

ក្រសួងព័ត៌មាននិងគមនាគមន៍ដឹកនាំភ្នាក់ងារសារព័ត៌មានឱ្យជូនដំណឹងអំពីកម្រិតត្រឹមត្រូវនៃជំងឺទាំងក្នុងនិងក្រៅប្រទេសដើម្បីជៀសវាងការរំខានដល់មតិសាធារណៈនិងប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស