ឲ្យតែដល់ឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ រួមជាមួយស្បៀងអាហារ ទំនិញ និងអំណោយបុណ្យចូលឆ្នាំថ្មីផ្សេងៗទៀត ... កងទ័ពនៅប្រជុំកោះTruong Sa និងនៅផ្ទះរន្ ទាDK1 ក៏ទទួលបានសំបុត្ររាប់ពាន់សន្លឹកពីកូនសិស្សនៅទូទាំងប្រទេសផងដែរ ។
សកម្មភាពសិក្សាក្រៅម៉ោង ក្រោមប្រធានបទ “សិស្សនៅ Cam Khe ឆ្ពោះទៅសមុទ្រ និងកោះជាទីស្រឡាញ់; បុណ្យចូលឆ្នាំថ្មីនៅតំបន់ព្រំដែន - ឆ្នាំថ្មី ២០២១ នៅកោះសមុទ្រ” ដែលរៀបចំឡើងដោយមន្ទីរអប់រំ និងបណ្តុះបណ្តាលស្រុក Cam Khe (ខេត្ត Phu Tho) សម្ព័ន្ធយុវជនស្រុក Cam Khe សហការជាមួយក្លឹប “យុវជនដើម្បីសមុទ្រ កោះរបស់មាតុភូមិ” និងសារមន្ទីរយុវជនវៀតណាម ដោយមានសកម្មភាពដ៏មានអត្ថន័យ និងមានប្រយោជន៍ជាច្រើនដូចជា៖ ការជួបប្រជុំប្រាស្រ័យ ទស្សនាពិព័រណ៍គំនូរ ការណែនាំរូបថតដែលបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅប្រជុំកោះ Truong Sa និងនៅផ្ទះរន្ទា DK1។ បន្ទាប់ពីពិធីបំផុសកម្មាវិធី “សិស្សនៅស្រុក Cam Khe ឆ្ពោះទៅសមុទ្រ និងកោះជាទីស្រឡាញ់; បុណ្យចូលឆ្នាំថ្មីនៅតំបន់ព្រំដែន - ឆ្នាំថ្មី ២០២១ នៅកោះសមុទ្រ” គណៈរៀបចំកម្មវិធីទទួលបានសំបុត្ររាប់រយសន្លឹករបស់កូនសិស្សដែលផ្ញើជូនយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅលើកោះសមុទ្រ។
សំបុត្រនិមួយៗបង្កប់មនោសញ្ចេនាស្មោះត្រង់។ ប្អូន Ha Tra My ជាសិស្សថ្នាក់ទី ៩A១ នៃអនុវិទ្យាល័យ Song Thao (Cam Khe, Phu Tho) បានសរសេរថា “ខ្ញុំស្រឡាញ់ណាស់យុទ្ធជនម្នាក់ៗទោះជាមកពីតំបន់ផ្សេងៗគ្នាក៏ដោយក៏មានឧត្តមគតិរួមមួយនាគឺស្រឡាញ់ និងការពារមាតុភូមិ។ ក្នុងឪបេះដូង ខ្ញុំតែងតែដឹងគុណយុទ្ធជននៅកោះសមុទ្រជានិច្ច។
កម្មវិធី “ផ្ញើសំបុត្រជូនយុទ្ធជនកំពុងបំពេញភារកិច្ចនៅកោះសមុទ្រ” ក្នុងឆ្នាំ ២០២១ ទទួលបានសំបុត្ររាប់ពាន់សន្លឹកពីសិស្សនៅសាលារៀនជាច្រើននៅតាមបណ្តាខេត្តក្រុងដូចជា៖ ហាណូយ, Phu Tho, Hung Yen, Tuyen Quang, Thai Nguyen, Khanh Hoa ... សំបុត្រទាំងនេះវាមិនត្រឹមតែផ្តាំផ្ញើក្តីស្រឡាញ់របស់សិស្សជូនចំពោះយុទ្ធជននៅកោះឆ្ងាយដាច់ស្រយាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាំនាំក្តីសុបិនជាច្រើនទៅកាន់សមុទ្រ និងកោះនៃប្រទេសផងដែរ។ មានសិស្សជាច្រើនដែលចង់ក្លាយជាកងទ័ព។ ក្នុងនោះក៏មានសិស្សខ្លះដែលចង់ក្លាយជាគ្រូបង្រៀន និងចង់បានទៅបង្រៀននៅប្រជុំកោះ Truong Sa ទៀតផង…
និយាយអំពីសកម្មភាពដ៏មានអត្ថន័យនេះ លោក Tran Vu Thanh ប្រធានក្លឹប “យុវជនដើម្បីសមុទ្រ កោះនៃមាតុប្រទេស” បានចែករំលែកថា “កម្មវិធីផ្ញើសំបុត្រជូនយុទ្ធជនកំពុងបំពេញភារកិច្ចនៅកោះសមុទ្រ” ត្រូវបានក្លឹប “យុវជនដើម្បីសមុទ្រ កោះនៃមាតុភូមិ” សហការជាមួយសារមន្ទីរយុវជនវៀតណាមបានអនុវត្តអស់រយៈពេល ៥ ឆ្នាំមកហើយក្នុងគោលបំណងចង់សិស្ស និស្សិតមកពីទូទាំងប្រទេសឲ្យសរសេរសំបុត្រជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ចនៅប្រជុំកោះTruong Sa និងផ្ទះរន្ធា DK1 ។ ទាំងនេះគឺជាអំណោយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចែករំលែកចំពោះកម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ទទាំងយប់ ទាំងថ្ងៃដើម្បីការពារលំហសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ” ។
សំបុត្រជូនពរឆ្នាំថ្មីពីសិស្សនៅទូទាំងប្រទេសផ្ញើជូនកងទ័ពនៅប្រជុំកោះ Truong Sa

ណែនាំទូក នាវាចេញចូលកោះ Nui Le នៃប្រជុំកោះ Truong Sa
និយាយអំពីសកម្មភាពដ៏មានអត្ថន័យនេះ លោក Tran Vu Thanh ប្រធានក្លឹប “យុវជនដើម្បីសមុទ្រ កោះនៃមាតុប្រទេស” បានចែករំលែកថា “កម្មវិធីផ្ញើសំបុត្រជូនយុទ្ធជនកំពុងបំពេញភារកិច្ចនៅកោះសមុទ្រ” ត្រូវបានក្លឹប “យុវជនដើម្បីសមុទ្រ កោះនៃមាតុភូមិ” សហការជាមួយសារមន្ទីរយុវជនវៀតណាមបានអនុវត្តអស់រយៈពេល ៥ ឆ្នាំមកហើយក្នុងគោលបំណងចង់សិស្ស និស្សិតមកពីទូទាំងប្រទេសឲ្យសរសេរសំបុត្រជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ចនៅប្រជុំកោះTruong Sa និងផ្ទះរន្ធា DK1 ។ ទាំងនេះគឺជាអំណោយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចែករំលែកចំពោះកម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ទទាំងយប់ ទាំងថ្ងៃដើម្បីការពារលំហសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ” ។
បុណ្យចូលឆ្នាំថ្មីបានមកដល់ហើយ។ អំណោយ និង “សំបុត្រជូនពរឆ្នាំថ្មី” ពីដីគោកក៏បានមកដល់កោះបានទាន់ពេលវេលាយហើយ ដោយបានផ្តល់កម្លាំងចិត្តដើម្បីកងទ័ព និងប្រជាជននៅប្រជុំកោះ Truong Sa បន្តបំពេញរាល់ភារកិច្ចដែលបានប្រគល់ឱ្យដោយជោគជ័យ./.
(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន