Trending now

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១

10:30 | 10/02/2021

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ នាព្រឹកថ្ងៃទី ៩ ខែកុម្ភះ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ (រូបថត៖ nhandan.com.vn)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ប្រធានគណៈឃោសនាអប់រំមជ្ឈិមលោក Vo Van Thuong; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man រួមទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា កម្មាភិបាលបដិវត្តន៍ជើងចាស់ និងថ្នាក់ដឹកក្រសួង ស្ថាប័ន អង្គភាពមជ្ឈិមនានាផងដែរ។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ចងចាំជានិច្ចនិរន្តន៍នូវគុណបំណាច់ដ៏មហិមារបស់លោកប្រធានហូជីមិញ” ។

ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏ ឆ្នើមរបស់បក្សនិងប្រជាជនវៀតណាម និងជាគ្រូដ៏អស្ចារ្យនៃបដិវត្តវៀតណាមផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស