នៅ “បរិយាកាសវប្បធម៌ហូជីមិញ” ក្នុងសាលារៀននានានៃខេត្ត Binh Duong សិស្សានុសិស្សអាចទស្សនាខ្សែភាពយន្តឯកសារអំពីឆាកជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ អានរឿងអំពីលោកប្រធាន និងចូលរួមលេងល្បែងអប់រំផងដែរ។ ប្រការនោះបានអប់រំសេចក្ដីស្នេហាជាតិ ជួយសិស្សានុសិស្សឲ្យខិតខំព្យាយាមរៀនសូត្រ ក្លាយជាកូនសិស្សល្អ រៀនសូត្រពូកែ។
វៀតណាម-អាមេរិក ជំរុញទំនាក់ទំនងទ្វាភាគីឱ្យកាន់តែអភិវឌ្ឍប្រកបដោយស្ថិរភាព និងជាក់ស្តែង ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau |
ចូលសាលាបឋមសិក្សា Phu Hoa ៣ នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong នៅហ្នឹងសាលធំ ជ្រុងតូចមួយដែលតុបតែងលម្អដោយឫស្សី និងឈើបានទាក់ទាញមនុស្សគ្រប់គ្នា។ នោះគឺជា “បរិយាកាសវប្បធម៌ហូជីមិញ” ដែលសិស្សានុសិស្សអាចស្វែងយល់អំពីអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិ។ ជាមួយនឹងរបស់របរប្រើប្រាស់ដ៏ជិតស្និទ្ធដូចជា៖ ស្បែកជើងកៅស៊ូ មួកយោធាក្រណាត់ រួមជាមួយនឹងរូបភាព និងឯកសារដ៏រស់រវើកអំពីលោកប្រធានហូជីមិញនោះ ជ្រុងតូចមួយនេះប្រៀបប្រដូចជាសារមន្ទីរខ្នាតតូចមួយអញ្ចឹង ដែលជួយសិស្សឱ្យស្រមើស្រមៃបានយ៉ាងច្បាស់ថែមទៀតអំពីឆាកជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ អ្នកគ្រូ Le Thi Kim Thuy នាយិកាសាលាបានឲ្យដឹងថា៖
![]() |
អប់រំមនសិការជាតិ និងស្នេហាជាតិដល់យុវជនវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស និងសមាហរណកម្មអន្តរជាតិ |
“និយាយអំពីលោកប្រធានហូជីមិញគឺទូលំទូលាយណាស់ ដូច្នេះយើងត្រូវកសាងខ្លឹមសារ និងចំណេះដឹងឲ្យបានជិតស្និទ្ធបំផុតជាមួយប្អូនៗ។ ដូច្នេះហើយ សាលាបានជួបប្រជុំដើម្បីកសាងផែនការនិងខ្លឹមសារជាក់លាក់និងជិតស្និទ្ធិបំផុតសម្រាប់សិស្សានុសិស្ស និងមេរៀនមួយចំនួនទាក់ទងនឹងលោកប្រធានហូជីមិញ។ ពីនោះ ជ្រើសរើសប្រធានបទដើម្បីជួយប្អូនៗអាចងាយជ្រួតជ្រាបនិងយល់អំពីលោកប្រធាន”។
នៅឯសាលាបឋមសិក្សា Ly Thuong Kiet ទីក្រុង Di An “បរិយាកាសវប្បធម៌ហូជីមិញ” ប្រៀបប្រដូចជាទីតាំងដ៏ពិសិដ្ឋមួយ ដែលទាក់ទាញសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សមកទស្សនាជារៀងរាល់ថ្ងៃ។ ចំណុចលេចធ្លោនៃគម្រោងនេះ គឺវេទិកាមួយដែលធ្វើតាមគំរូទីលាន Ba Dinh ហើយដាក់យ៉ាងឱឡារិកនៅលើទូសៀវភៅ ដែលត្រូវបានរចនាដូចផ្កាប្រាំត្របកអញ្ចឹង។ រួមជាមួយគ្នានោះ គឺគំរូដ៏រស់រវើក ដូចជាកំពង់ផែ Nha Rong ផ្ទះឈើរបស់លោកប្រធានហូជីមិញ ឬរូងភ្នំ Pac Po ដែលជួយឲ្យសិស្សានុសិស្សមានអារម្មណ៍ដូចជា កំពុងវិលត្រឡប់
មករកខែឆ្នាំប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិអញ្ចឹង។ លោកគ្រូ Trieu Quoc Thanh នាយកសាលាបឋមសិក្សា Ly Thuong Kiet បានចែករំលែកថា៖
“សាលាបឋមសិក្សា Ly Thuong Kiet អនុវត្តន៍ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ តាមរយៈគំរូ រូបភាព ភាពយន្តឯកសារ និងសៀវភៅដើម្បីបង្កើតភាពស្និទ្ធស្នាល។ ជារៀងរាល់ថ្ងៃ គ្រូបង្រៀន និងបុគ្គលិកអាចហាត់ពត់លត់ដំខ្លួនអំពីសីលធម៌ និងអាកប្បកិរិយារបស់ខ្លួន ហើយសិស្សទាំងអស់អាចទទួលបានបទពិសោធន៍ ទស្សនា និងហាត់ពត់លត់ដំសីលធម៌តាមរបៀបដ៏ល្អបំផុត និងស្និទ្ធស្នាលបំផុត”។
តាមរយៈវត្ថុប្រវត្តិសាស្ត្រ និងរឿងរ៉ាវអំពីលោកប្រធានហូជីមិញ មេរៀនប្រវត្តិសាស្ត្រដ៏សោះកក្រោះកាន់តែមានភាពរស់រវើក និងងាយយល់ជាងពេលណាៗទាំងអស់។ សិស្សានុសិស្សមិនត្រឹមតែស្វែងយល់អំពីជីវិត និងអាជីពដ៏មហិមាររបស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងទទួលយកក្នុងអារម្មណ៍យ៉ាងជ្រាលជ្រៅនូវគុណធម៌ឱនលំទោននិងភាពសាមញ្ញរបស់លោកប្រធានទៀតផង។ ហើយគុណតម្លៃទាំងនោះនឹងជ្រាបចូលយ៉ាងជ្រាលជ្រៅទៅក្នុងដួងព្រលឹងប្អូនៗជាបណ្ដើរៗ។ ប្អូន Nguyen Thao Nguyen សិស្សនៅសាលាបឋមសិក្សា Phu Hoa ៣ និងប្អូន Vu Bao Ngoc ជាសិស្សនៅសាលាបឋមសិក្សា Ly Thuong Kiet បានចែករំលែកថា៖
“ខ្ញុំច្រើនតែអានអំពីប្រវត្តិនិងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ ខ្ញុំចូលចិត្តបំផុតគឺរឿងដែលលោកប្រធានហូជីមិញបានធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ”។
![]() |
អប់រំមនសិការជាតិ និងស្នេហាជាតិដល់យុវជនវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស និងសមាហរណកម្មអន្តរជាតិ |
“លោកប្រធានហូជីមិញរស់នៅប្រកបដោយសុទិដ្ឋិនិយម ហើយស្រឡាញ់ប្រជាជននិងកុមារណាស់... លោកអ៊ុំជាអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិ។ យើងខ្ញុំនឹងខិតខំព្យាយាមសិក្សារៀនសូត្រ ដើម្បីកុំឲ្យលោកប្រធានហូជីមិញអន់ចិត្ត ដែលបានចាកចេញទៅស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ ដើម្បីឲ្យយើងខ្ញុំអាចមានជីវិតដូចសព្វថ្ងៃនេះ”។
“បរិយាកាសវប្បធម៌ហូជីមិញ” នៅសាលាបឋមសិក្សានានាក្នុងខេត្ត Binh Duong មិនត្រឹមតែជាជ្រុងតូចមួយក្នុងសាលាប៉ុណ្ណោះទេ ថែមទាំងបានសាបព្រួសក្នុងដួងចិត្តសិស្សានុសិស្សម្នាក់ៗនូវការដឹងគុណចំពោះអគ្គមគ្គុទេសជាទីគោរពរបស់ប្រជាជនវៀតណាម ក៏ដូចជាសេចក្ដីស្នេហាជាតិ និងស្រុកកំណើត ដើម្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ កសាងមាតុភូមិដ៏កាន់តែរឹងមាំនិងសម្បូររុងរឿង។ នៅពេលដែលគ្រាប់ពូជទាំងនោះធំឡើង គេនឹងរួមចំណែកកសាងប្រទេសជាតិប្រកបដោយវិបុលភាព ប្រកៀកស្មាជាមួយនឹងប្រទេសមហអំណាចដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕
![]() នាថ្ងៃទី ២៩ សីហា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា គណៈកម្មាធិការបក្សនៃមជ្ឈិមមជ្ឈិមបានសម្របសម្រួលជាមួយការិយាល័យប្រធាន ការិយាល័យរដ្ឋសភា បណ្ឌិតសភានយោបាយជាតិហូជីមិញ និងគ្រឹះស្ថានបោះពុម្ពផ្សាយការពិតនយោបាយជាតិ សន្និសីទវិទ្យាសាស្ត្រ “៥៥ឆ្នាំនៃការអនុវត្តឆន្ទៈរបស់ប្រធានហូជីមិញនៅអង្គភាពកណ្តាល (១៩៦៩-២០២៤)”។ |
![]() យុគសម័យ - នាថ្ងៃទី ១៧ ខែកក្កដា បន្តដំណើរពីជើងទៅត្បូង ក្រុមយុវជន និងនិស្សិតចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានមកដល់ Nghe An អុជធូបនៅស្រុកកំណើតលោកប្រធានហូជីមិញ។ |
មតិពីមិត្តអ្នកអាន