Trending now

ទំនាក់ទំនងអាស៊ាន - ចិន មានការរីកចម្រើនយ៉ាងខ្លាំង និងមានប្រសិទ្ធភាព

16:19 | 17/01/2021

នៅថ្ងៃទី១៥ ខែមករា ទូរទស្សន៍ CGTN បានជូនព័ត៌មានថា នៅក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi នៅប្រទេសប្រ៊ុយណេ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងទំនាក់ទំនងអាស៊ាន - ចិន ឲ្យកាន់តែជិតស្និទ្ធថែមទៀត។

រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី (រូបថត៖ vnanet.vn)

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងអាស៊ាន-ចិន មានការរីកចម្រើនយ៉ាងខ្លាំងនិងមានប្រសិទ្ធភាព លោករដ្ឋមន្ដ្រី វ៉ាង យី សង្ឃឹមថា ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ចិន នៅឆ្នាំនេះភាគីទាំងពីរនឹងបន្ដជំរុញទំនាក់ទំនងឲ្យកាន់តែអភិវឌ្ឍថែមទៀត។

រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានមានប្រសាសន៍ថា នៅឆ្នាំ ២០២១ អាស៊ាននឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពហើយត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យទាំងនេះ។ អាស៊ានប្តេជ្ញាចិត្ដគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហដោយផ្អែកលើច្បាប់ ព្រមទាំងជួយគាំទ្រប្រទេសជាសមាជិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញ៕

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan
អ៊ីតាលី និងជប៉ុន បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ