Trending now

អាទិភាពរបស់ UNDP សម្រាប់អាស៊ី - ប៉ាស៊ីហ្វិក ក្នុងដំណាក់កាល ២០២០-២០២៥

11:55 | 21/01/2021

នៅថ្ងៃទី១៩ ខែមករា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សហការជាមួយស្ថានបេសកកម្មប្រ៊ុយណេ ប្រចាំអង្គការសហប្រជាជាតិ - ដែលជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំក្រោមប្រធានបទ “ការរៀបចំឡើងវិញបន្ទាប់ពីការបាក់បែក៖ ការអភិវឌ្ឍនៅអាស៊ី-ប៉ាស៊ីហ្វិក និងអាទិភាពក្នុងតំបន់របស់ UNDP” ។

កិច្ចប្រជុំរបស់ UNDP ស្តីពីអាទិភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណាក់កាល ២០២១-២០២៥

លោកស្រី Kanni Wignaraja ជំនួយការនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយិការង UNDP និងជានាយិកាទទួលបន្ទុកប្រចាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក បានអះអាងថា UNDP បន្តគាំទ្រដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំនះផលវិបាកនៃការរាតត្បាត Covid-19 និងការអនុវត្ដគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ប្រតិភូនៃបណ្ដាប្រទេសបានស្នើឲ្យ UNDP ផ្តោតលើការជួយគាំទ្រតំបន់ក្នុងបញ្ហាមួយចំនួនដូចជា ការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃសមរម្យ ការបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការនិងឯកជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជួយគាំទ្រតំបន់អនុវត្ដគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ការពារបរិស្ថាន; អនុវត្តការបង្វែរឌីជីថលសម្រាប់អាជីវកម្ម; លើកកម្ពស់កំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រនិងផ្ដល់ជំនួយដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧
នាយករដ្ឋមន្ត្រី៖ ការប្រឡងប្រណាំងត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព សម្រាប់គោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់
ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី