Trending now

កម្ពុជា៖ សិស្សានុសិស្សដើមកំណើតវៀតណាមឈានចូលឆ្នាំសិក្សាថ្មី

09:32 | 27/01/2021

យោងតាមស្ថិតិរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បច្ចុប្បន្នមានសិស្សានុសិស្សដើមកំណើតវៀតណាមប្រមាណ ៦.៥០០ នាក់កំពុងសិក្សានៅសាលារដ្ឋ ដែលមានចំនួនកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំកន្លងមក។ ក្នុងចំណោមសិស្សចំនួន ២.៣៥០ នាក់នៅតាមសាលារៀន ដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាមប្រមាណ ៤០% នៅតែចូលរៀននៅសាលារដ្ឋនៅកម្ពុជាស្របគ្នាផងដែរ។

តំណាងស្ថានទូតនិងសមាគមខ្មែរ - វៀតណាមបានផ្តល់អំណោយដល់កុមារជាសិស្សានុសិស្សឆ្នើម (រូបថត៖ VOV)

បន្ទាប់ពីការផ្អាករយៈពេលយូរ ដោយសារតែរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ នាព្រឹកថ្ងៃទី ២៦ ខែមករា សាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាម Tan Tien ប្រចាំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានបើកឆ្នាំសិក្សាថ្មីសម្រាប់កុមារកម្ពុជាដើមកំណើតវៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាម បានចែករំលែកនូវការលំបាករបស់គ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាបឋមសិក្សា Tan Tien ក្នុងរយៈកន្លងមកនេះ ព្រមទាំងបានលើកទឹកចិត្តដល់កូនសិស្សឱ្យឈានចូលឆ្នាំសិក្សាថ្មីពោរពេញទៅដោយក្តីសប្បាយរីករាយ។ ម្យ៉ាងវិញទៀតក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ សិស្សានុសិស្សគួរតែយកចិត្តទុកដាក់ក្នុងការលើកស្ទួយការរៀនភាសាវៀតណាមឲ្យបានស្ទាត់ជំនាញ ដើម្បីស្រូបយកបាននូវវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់វៀតណាម និងរួមចំណែករក្សានូវអត្តាសញ្ញាណវប្បធម៌របស់សហគមន៍ជនវៀតណាមនៅកម្ពុជាផងដែរ៕

យោងតាមស្ថិតិរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បច្ចុប្បន្នមានសិស្សានុសិស្សដើមកំណើតវៀតណាមប្រមាណ ៦.៥០០ នាក់កំពុងសិក្សានៅសាលារដ្ឋ ដែលមានចំនួនកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំកន្លងមក។ ក្នុងចំណោមសិស្សចំនួន ២.៣៥០ នាក់នៅតាមសាលារៀន ដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាមប្រមាណ ៤០% នៅតែចូលរៀននៅសាលារដ្ឋនៅកម្ពុជាស្របគ្នាផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម