Trending now

ខេត្តគៀនយ៉ាង (Kien Giang) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកអដ្ឋិធាតុជាមួយបណ្តាខេត្តនានានៃប្រទេសកម្ពុជា

15:37 | 26/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Ha Tien ខេត្ត Kien Giang ក្រុមកម្មាភិបាលនៃគណៈកម្មការទទួលបន្ទុកការងារប្រមូលអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍ អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុង សម័យកាលសង្គ្រាមនៅកម្ពុជា ជាមួយខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់់ដំណាក់កាលទី២០ (រដូវ ប្រាំងឆ្នាំ២០២០-២០២១)។

ខេត្តគៀនយ៉ាង (Kien Giang) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកអដ្ឋិធាតុជាមួយបណ្តាខេត្តនានានៃប្រទេសកម្ពុជា

នាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Ha Tien ខេត្ត Kien Giang ក្រុមកម្មា ភិបាលនៃគណៈកម្មការទទួលបន្ទុកការងារប្រមូលអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍ អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុង សម័យកាលសង្គ្រាមនៅកម្ពុជា ជាមួយខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្ត កំពត និងខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលទី២០ (រដូវ ប្រាំងឆ្នាំ២០២០-២០២១)។

ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលោកវរសេនីយ៍ឯក Dam Kien Thuc មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តគៀនយ៉ាងមានប្រសាសន៍ថា“ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីររហូតមកដល់ពេលនេះក្រុម K៩៩ បានស្វែងរកប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុជាយុទ្ធជនពលីចំនួន ២.០៦០ នាក់។ ក្នុងរដូវប្រាំងឆ្នាំ ២០១៩ - ២០២០ នៅសល់អដ្ឋិធាតុចំនួន ១៧ នាក់ទៀតត្រូវបានរកឃើញនិងធ្វើបូជីនៅខេត្តកោះកុង ព្រះសីហនុ កំពត និងកែបផងដែរ។

យោងតាមឯកសារសហប្រតិបត្តិការ ភាគីទាំង ពីរនឹងបន្តបញ្ជាដឹកនាំឲ្យបណ្ដាកងកម្លាំងបំពេញភារកិច្ចហើយបង្កើនការងារឃោសនាដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងប្រជាជនប្រចាំតំបន់ឲ្យយល់ច្បាស់នូវកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបានចុះហត្ថលេខា ហើយចលនាកម្មាភិបាលនិងប្រជាជនជួយគាំទ្រ យ៉ាងសកម្ម ជូនព័ត៌មានពាក់ព័ន្ធដល់ផ្នូរ ឬអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នក ជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងតំបន់។ ទន្ទឹមជាមួយគ្នានោះ បង្កភាពងាយស្រួលសម្រាប់ក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ដើម្បីបំពេញភារកិច្ចប្រកបដោយលទ្ធផលល្អប្រសើរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: laodong.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម