Trending now

ទំនាក់ទំនងវៀតណាម - កម្ពុជា៖ មាសត្រូវបានឆ្លងកាត់ភ្លើង

13:06 | 26/03/2021

យុគសម័យ - ដោយមានទីតាំងស្ថិតនៅលើឧបទ្វីបឥណ្ឌូចិន ហើយប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាតែងតែត្រូវបានផ្សារភ្ជាប់ជាមួយគ្នាជានិច្ច តែងតែជួយគ្នាជំនះពុះពាររាល់លំបាកនិងទុក្ខវេទនាដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ dangcongsan.vn)

នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយចាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងការទូតពិសេសរវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០០៥ វៀតណាមនិងកម្ពុជាបានព្រមព្រៀងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មីក្រោមបាវចនា ១៦ ពាក្យថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា ទាំងពីអតីតកាលនិងបច្ចុប្បន្ន គឺជាភ័ស្តុតាងបញ្ជាក់ថា ពាក្យស្លោក ១៦ ពាក្យ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែជាពាក្យពេចន៍ប៉ុណ្ណោះទេ តាមពិតទៅទំនាក់ទំនងនេះហាក់ដូចជា “មាសត្រូវបានឆ្លងកាត់ភ្លើង” អញ្ជឹង ដែលជាទ្រព្យសម្បត្តិរួម មិនអាចកាត់ថ្លៃបាន ជាកត្តាធានានូវជោគជ័យនៃបដិវត្តរបស់ប្រទេសនិមួយៗ ហើយត្រូវការថែរក្សា ពង្រីកនិងមរតកបន្តគ្នាសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។

មនោសញ្ចេតនាអ្នកជិតខាងមិត្តភាព លះបង់ដើម្បីគ្នានិងជំនួយគ្នាទៅវិញទៅមកបានក្លាយជាលក្ខណៈលេចធ្លោមួយនៅក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា។ វៀតណាមនិងកម្ពុជាតែងតែមានមោទនៈដែលជានិច្ចកាលជាមិត្តល្អនឹងគ្នាទៅវិញទៅមក។ ពោលគឺ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក បើសិនជាគ្មានជំនួយនិងឆន្ទៈដ៏មានតម្លៃពីថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា មិនដឹងថាវៀតណាមនឹងបង្ហូឈាមច្រើនយ៉ាងណា ទើបបង្ហើយបានផ្លូវ Truong Son ដ៏អស្ចារ្យ និងឈានដល់ជ័យជម្នះទាំងស្រុងនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ នោះទេ។ ទន្ទឹមនឹងភាពជាអ្នកជិតខាងដ៏ស្មោះត្រង់ ទោះបីមានការលំបាកដែលបង្កឡើងដោយសង្គ្រាមបំផ្លាញរួមទាំងការឡោមព័ទ្ធនិងការហ៊ុមព័ទ្ធពីលោកខាងលិចក៏ដោយ ប៉ុន្តែ ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាម បានប្រកៀកស្មារជាមួយកងទ័ពនិងប្រជាជនកម្ពុជា ដើម្បីតស៊ូរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដោយបានចាក់មូលដ្ឋានគ្រឹះសម្រាប់ភាពរស់រានមានជីវិតឡើងវិញដ៏ខ្លាំងក្លារបស់ប្រជាជនកម្ពុជា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈឆ្នាំ ២០១៩ (ប្រភព៖ VOV)

ក្នុងគ្រាសន្តិភាពនិងកសាងប្រទេសជាតិ ទំនាក់ទំនងវៀតណាម - កម្ពុជាបន្តត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ លើវិស័យនយោបាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាទៀងទាត់ និងតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ថែរក្សាសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរជានិច្ច។ លើវិស័យសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដោយហេតុនេះនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទាក់ទងនឹងវិស័យការពារជាតិនិងសន្តិសុខ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ បានអនុវត្តន៍កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិងផ្លាស់ប្តូរបទពិសោធន៍គ្នាជាប្រចាំដើម្បីពង្រឹងសមត្ថភាពការពារប្រទេសនីមួយៗ ធានាការកសាងព្រំដែនប្រកបដោយសុខដុមនីយកម្ម សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ បង្កើតលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរ សាខា សម្ព័ន្ធសហជីពនិងអង្គការប្រជាជននៃប្រទេសទាំងពីរនៅតែបន្តត្រូវបានពង្រឹងនិងអនុវត្តជាក់ស្តែង។ យ៉ាងណាមិញ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាមិនត្រឹមតែស្ថិតនៅកម្រិតទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងពីរក៏បានសហការនិងគាំទ្រគ្នាយ៉ាងសកម្មទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនិងតំបន់ទៀតផងដែរ។

ជាមួយនឹងប្រវត្តិសាស្រ្តនៃសាមគ្គីភាពនិងភាពស្អិតរមួត ទំនាក់ទំនងមិត្តភាពជាប្រពៃណីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាតែងតែយល់ដឹងយ៉ាងជ្រាលជ្រៅអំពីអត្ថន័យនិងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងដំណើរការនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ឈរលើមូលដ្ឋានោះ ប្រទេសទាំងពីរប្តេជ្ញាចិត្តដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងក្លា រួមគ្នាចូលរួមសមាហរណកម្មក្នុងតំបន់និងពិភពលោកប្រកបដោយជោគជ័យ។ នៅប៉ុន្មានថ្ងៃប្រវត្តិសាស្ត្រនៃខែមករានេះ ដែលរំលឹកខួបលើកទី ៤២ នៃទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមនិងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយទំនាក់ទំនងវៀតណាម - កម្ពុជាដែលតែងតែរួមសុខរួមទុក្ខជាមួយគ្នានោះ ជាថ្មីម្តងទៀតត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលស្គាល់និងឆ្លាក់យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរជានិច្ច។ ដោយស្មារតីនោះយើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជានឹងបន្តបានពង្រឹងនិងពង្រីក នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរហើយចូលរួមវិភាគទានយ៉ាងសកម្មដល់សន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក៕

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍