Trending now

កងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវ៖ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ

09:53 | 21/11/2020

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅច្រកទ្វារអន្តរជាតិ Cau Treo ខេត្ត Ha Tinh បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ នៃកងទ័ពប្រជាជនឡាវ ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះនេះ ប្រតិភូបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដំណើរការរៀបចំថវិកាប្រចាំឆ្នាំ ការអនុវត្តគម្រោងកែទម្រង់យន្តការគ្រប់គ្រងហិរញ្ញវត្ថុ និងការទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្ស។ ចំពោះមុខ​នឹងតម្រូវការថ្មី ភាគីទាំងពីរបានឯកភាពគ្នាអភិវឌ្ឈទំនាក់ទំនងសហប្រតិបត្តិការឡើងកម្រិតថ្មីមួយទៀត។ ភាគីទាំងពីរបានឯកភាពបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងផ្លាស់ប្តូរគ្នាដើម្បីផ្តល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរបង្កើនសមត្ថភាពក្នុងការធានាការងារហិរញ្ញវត្ថុសម្រាប់អនុវត្តភារកិច្ចទាំងឡាយ ព្រមទាំងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកក្នុងការអនុវត្តការងាររបស់ខ្លួន./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ