Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងមូលដ្ឋានរបស់កម្ពុជា

16:07 | 14/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue សង្ឃឹមថាប្រទេសកម្ពុជានឹងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អាជីវកម្មរបស់ទីក្រុងហាណូយជាពិសេសនិងវៀតណាមជាទូទៅអាចវិនិយោគនៅកម្ពុជាក្នុងលក្ខណៈអំណោយផលនិងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតលោក ចាយ ណាវុធ និងលោក Vuong Dinh Hue។​

នាថ្ងៃទី ១២ ខែសីហា លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាជាតិទីក្រុងហាណូយ បានអញ្ជើញទទួលឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាមលោក​ ចាយ ណាវុធ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលេខាគណបក្សហាណូយលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់និងបង្ហាញការជឿជាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងរាជធានីហាណូយ - រាជធានីភ្នំពេញក៏ដូចជានៅតាមមូលដ្ឋានដទៃទៀតនៃប្រទេសកម្ពុជានៅពេលអនាគតនឹងមិនបញ្ឈប់ការរីកចម្រើនឡើយ។

លោក Vuong Dinh Hue បានសង្ឃឹមថាលោកឯកអគ្គរាជទូត ចាយ ណាវុធ និងស្ថានទូតកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងភាគីទាំងពីរ ទន្ទឹមនឹងនោះក៏បានបង្ហាញពីបំណងចង់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីឡើងវិញឆាប់ៗនេះហើយនឹងបន្តពង្រឹងបន្ថែមទៀតនៅពេលដែលជំងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រង។

ប្រតិភូចូលរួមជំនួប។

លោក Vuong Dinh Hue បានអះអាងថាគណៈកម្មាធិការបក្សទីក្រុងនិងរដ្ឋាភិបាលទីក្រុងហាណូយបានត្រៀមខ្លួនជាស្រេចក្នុងការជួយនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនានារបស់ស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជានឹងបង្កើតលក្ខខណ្ឌអំនៅយផលសម្រាប់អជិវកម្មរបស់ហាណូយជាពិសេសនិងវៀតណាមជាទូទៅអាចវិនិយោគនៅកម្ពុជាក្នុងលក្ខណៈងាយស្រួលនិងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតលោក ចាយ ណាវុធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវិដ១៩ នៃរដ្ឋធានីហាណូយក្នុងរយៈពេលកន្លងមកនេះ និងលោកក៍បានថ្លែងអំណរគុណចំពោះទីក្រុងហាណូយដែលបានគាំទ្រនិងបង្កលក្ខខណ្ឌអំណោយផលដល់សកម្មភាពនានារបស់ស្ថានទូត។ លោកឯកអគ្គរាជទូតក៏បានសម្តែងអំណរគុណចំពោះសំភារវេជ្ជសាស្រ្តដែលផ្តល់ដោយបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមដល់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក។ លោកបានបញ្ជាក់ថាការគាំទ្រទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា ទន្ទឹមនឹងនេះ លោកសង្ឃឹមថាសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង វិលមករកភាពប្រក្រតី ឡើងវិញឆាប់ៗតាមដែលអាចធ្វើទៅបាន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម