Trending now

អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជាគាំទ្រសហគមន៍ក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19

13:16 | 03/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២ ខែកក្កដា គណៈកម្មការប្រតិបត្តិនៃក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា (VBCC) បានបើកកិច្ចប្រជុំបូកសរុបរយៈពេល ៦ ខែដើមឆ្នាំ ២០២០។ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជានិងថ្នាក់ដឹកនាំសហគ្រាសជាសមាជិកក៏បានអញ្ជើញចូលរួមផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ប្រធាន VBCC នាយកធនាគារ Agribank សាខាកម្ពុជា លោក Nguyen Thanh Dung បានមាន ប្រសាសន៍ថាចាប់តាំងពីដើមឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ សកម្មភាពវិនិយោគនិងសកម្មភាពអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា។ ក្នុងកាលៈទេសៈ បែបនេះ VBCC បានប្រឹងប្រែងរៀបចំសកម្មភាពជាច្រើនដើម្បីគាំទ្រសហគមន៍អាជីវកម្មវៀតណាម និងប្រជាជនកម្ពុជាដើមកំណើតវៀតណាមក្នុងស្ថានភាពលំបាកនៅតំបន់នោះ។

ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលវៀតណាមនិងកម្ពុជាបានចេញគោលនយោបាយរឹតត្បិតពលរដ្ឋពីការឆ្លងព្រំដែនដើម្បីការពារនិងទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងនោះ VBCC បានស្នើសុំនិងសម្របសម្រួលយ៉ាង សកម្មជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានជួយគាំទ្រដល់ពលករវៀតណាមជិត ២០០ នាក់ដើម្បីធ្វើបំពែញបែបបទពន្យាពេលសម្រាប់ទិដ្ឋការ។ ទន្ទឹមនឹងនោះ VBCC បានធ្វើរបាយការណ៍ សង្ខេបស្តីពីស្ថានការណ៍ដែលបានផ្ញើទៅក្រសួងផែនការនិងវិនិយោគវៀតណាមដើម្បីចាប់យកនិងណែនាំអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19។

បងប្អូនប្រជាជនកម្ពុជាដើមកំណើតវៀតណាមមកទស្សនាគំរូដាំដើមឈើហូបផ្លែ

សម្រាប់គ្រួសារប្រជាជនកម្ពុជាដើមកំណើតវៀតណាម ស្ថិតក្នុងស្ថានភាពលំបាកដោយសារផលប៉ះ ពាល់នៃជំងឺរាតត្បាត VBCC បានប្រមូលថវិកាជិត ៣ ម៉ឺនដុល្លារនិងអង្ករជាង ២១ តោនដោយសម្រប សម្រួលរវាងស្ថានទូតនិងក្រុមហ៊ុនជាសមាជិកដើម្បីចែកជូនប្រជាជននៅរាជធានីភ្នំពេញនិងនៅតាម បណ្តាខេត្តក្រុងជាច្រើននៃប្រទេសកម្ពុជាផងដែរ។

អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ ខែដើមឆ្នាំ២០២០ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ VBCC ចំពោះទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាក៏ដូចជាការងារមានអត្ថន័យ នៃ អង្គភាពអាជីវកម្មវៀតណាមដែលបានផ្តល់ជូន សហគមន៍ប្រជាជនកម្ពុជាដើមវៀតណាមនិងសង្គមម្ចាស់ផ្ទះក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម