Trending now

សមាគមវៀតណាមនៅទីក្រុង Voronezh រុស្ស៊ីប្រគល់អំណោយចំនួន ៧០ ដែលមានតម្លៃជាង ១១០,០០០ rubble ដល់មនុស្សចាស់នៅក្នុងទីក្រុង

09:49 | 01/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ សមាគមវៀតណាមនៅទីក្រុង Voronezh រុស្ស៊ីបានរួមគ្នាបរិច្ចាគប្រាក់ ទិញក្រណាត់ដើម្បីដេរម៉ាសដើម្បីប្រគល់អំណោយចំនួន ដែលមានតម្លៃជាង ១១០,០០០ rubble ដល់មនុស្សចាស់អាយុលើសពី ៧០ ឆ្នាំ និងជួបការលំបាកនៅទីក្រុង។

សមាគមវៀតណាមនៅទីក្រុង Voronezh រុស្ស៊ីបានឧបត្ថម្ភអំណោយដែលមានតំលៃជាង ១១០,០០០ rubble សំរាប់មនុស្សចាស់នៅក្នុងទីក្រុង។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម សហគមន៍វៀតណាមនៅទីក្រុង Voronezh រុស្ស៊ីបានរៀបចំសកម្មភាពសប្បុរសធម៌ប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកជួយគាំទ្រដល់ប្រជាជនក្នុងបរទេសសាមីក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នៅរុស្ស៊ី។

គណៈប្រតិភូនៃសមាគមវៀតណាមទីក្រុង Voronezh ដឹកនាំដោយប្រធានសមាគមវៀតណាមនៅទីក្រុង Voronezh គឺលោក Pham Ngoc Trung ជាប្រធានគណៈប្រតិភូ ជាមួយនឹងអនុប្រធានក្រុមប្រឹក្សាសម្របសម្រួលទំនាក់ទំនងរវាងបណ្ដាប្រជាជាតិ តំណាងរដ្ឋបាលទីក្រុង លោក Abacov Talek បានទៅការិយាល័យគាំពារសង្គមខណ្ឌ Left-Bank នៃ នាយកដ្ឋានគាំពារសង្គមទីក្រុងដើម្បីប្រគល់អំណោយ។

សមាគមវៀតណាមនៅទីក្រុង Voronezh បានប្រគល់ម៉ាសវេជ្ជសាស្រ្តនិងស្រោមដៃចំនួន ២៥០ ដល់បុគ្គលិកការិយាល័យគាំពារនិងប្រកល់អំណោយចំនួន ៧០ ដល់ក្រុមមនុស្សចាស់ ដែលជួនការលំបាកនៅក្នុងទីក្រុង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍