Trending now

សហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅឡើយ

08:21 | 23/09/2019

យុគសម័យ - រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការដល់សមាជិកជាច្រើន នៃគណៈប្រតិភូអមដំណើរប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani សម្រាប់ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ទីស្នាក់ការនៃមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក (រូបថត៖ Sputnik)

យោងតាមសារព័ត៌មានរុស្ស៊ី Sputnik បានអោយដឹងថា ព័ត៌មានពោលខាងលើត្រូវបានលោក Parviz Esmaeili អនុប្រធានការិយាល័យព័ត៌មាននៃវិមានប្រធានាធិបតីអ៊ីរ៉ង់ បង្ហើយអោយដឹងនៅថ្ងៃទី ២២ ខែកញ្ញា។

មុននេះនាថ្ងៃដដែល អាជ្ញាធរអ៊ីរ៉ង់បានប្រកាសថា លោកប្រធានាធិបតី Rouhani នឹងជួបសន្ទនាជាមួយសមភាគីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅខាងក្រៅព្រឹត្តិការណ៍នៅទីក្រុងញូវយ៉កផងដែរ។

“ការបដិសេធមិនផ្តល់ទិដ្ឋាការសម្រាប់គណៈប្រតិភូអមដំណើរប្រធានាធិបតីរួមទាំងប្រធានបុគ្គលិកនិងអ្នកយកព័ត៌ មានមួយចំនួន គឺប្រឆាំងនឹងកាតព្វកិច្ចការទូត ដែលបានកំណត់ដោយសហរដ្ឋអាមេរិក ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិនិងប្រទេសម្ចាស់ផ្ទះ”។ នេះបើយោងតាមការលើកឡើងរបស់លោក Esmaeili លើកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់។

សូមគូសបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានចេញទិដ្ឋាការដល់ប្រធានាធិបតីលោក Hassan Rouhani និងរដ្ឋមន្រ្តីការបរទេស Javad Zarif ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ មុននេះ បណ្តាញសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ដោយមិនបានដកស្រង់ប្រភពជាក់លាក់ណាមួយថា លោក Rouhani និងគណៈប្រតិភូអមដំណើរ រួមទាំងរដ្ឋមន្រ្តីការបរទេស មិនអាចចូលរួមកិច្ចប្រជុំនេះបានទេ ពីព្រោះពួកគេមិនមានទិដ្ឋាការចូលសហរដ្ឋអាមេរិកនៅឡើយ។

ឧប្បត្តិហេតុនេះកើតឡើងចំពេលភាពតានតឹងកំពុងកើនឡើងរវាងទីក្រុងតេរ៉ង់និងវ៉ាស៊ីនតោន។ ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ ចាប់តាំងពីចុងឆ្នាំមុន បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JPOA) ហើយបានស្តារទណ្ឌកម្មទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់។

ទន្ទឹមជាមួយគ្នានោះ នៅខែឧសភានិងមិថុនាកន្លងមក ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកបង្កហេតុនៅក្នុងឧប្បត្តិហេតុសន្តិសុខជាបន្តបន្ទាប់ ក្នុងនោះមានទាំងការវាយប្រហារលើនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ ក៏ដូចជាការបង្កើនវត្តមានយោធារបស់ខ្លួននៅមជ្ឈឹមបូព៌ា។

ថ្មីៗនេះ វ៉ាស៊ីនតោនបានស្តីបន្ទោសទីក្រុងតេអេរ៉ង់ ដោយចោទថា តេអេរ៉ង់ឈរនៅខាងក្រោយការទម្លាក់គ្រាប់បែកលើរោងចក្រចម្រាញ់ប្រេងរបស់សម្ព័ន្ធក្រុមហ៊ុន Saudi Aramco។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ព្រមទាំងបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការប៉ុនប៉ងបង្កជម្លោះ៕

(ដោយស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី