Trending now

ប្រធានព្រឹទ្ធសភារុស្ស៊ីបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តប្រឆាំងនឹងជំងឺកូវីដ១៩

14:30 | 15/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងលិខិតដែលប្រធានព្រឹទ្ធសភារុស្ស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសភាវៀតណាមនិងក្រុមសមាជិកសភាមិត្តភាពជាមួយសហព័ន្ធរុស្ស៊ីចំពោះស្មារតីសាមគ្គីភាពពិសេស។

ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភានៃសហព័ន្ធរុស្ស៊ី) លោកស្រី Valentina Matvyenko

នាថ្ងៃទី ១៤ ឧសភា ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភានៃសហព័ន្ធរុស្ស៊ី) លោកស្រី Valentina Matvyenko បានផ្ញើលិខិតជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដោយថ្លែងអំណរគុណចំពោះវៀតណាមចំពោះការបញ្ជូន ទំនិញទៅកាន់ប្រទេសរុស្ស៊ី សម្រាប់គោលបំណងមនុស្សធម៌ និងគាំទ្រដល់ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូដវីដ១៩ នៅសហព័ន្ធរុស្ស៊ី។

នៅក្នុងលិខិត នោះប្រធានព្រឹទ្ធសភារុស្ស៊ីបានសង្កត់ធ្ងន់ថា៖“ យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាមនិងក្រុមសមាជិកសភាមិត្តភាពជាមួយសហព័ន្ធរុស្ស៊ីចំពោះស្មារតីសាមគ្គីភាពដែលមានតម្លៃពិសេសក្នុងបរិបទនៃស្ថានភាពលំបាក នាពេល បច្ចុប្បន្នដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានប្រគល់គ្រឿងបរិក្ខារពេទ្យដល់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov កាលពីថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២០ (រូបថត៖ vnanet)

លោកស្រី Matvyenko បានក៏បញ្ជាក់ថាផលិតផលវេជ្ជសាស្រ្តដែលទទួលបានដោយ ប្រទេសវៀតណាមនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាអង្គការសង្គមផ្សេងៗទៀតដើម្បីគាំទ្រដល់ប្រជាជន រុស្ស៊ីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម