Trending now

មនោសញ្ចេតនារបស់និស្សិតវៀតណាមចំពោះសហរដ្ឋអាមេរិក

18:11 | 16/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីរយៈពេលជាង ៣ ខែ នៃការផ្ទុះឡើងជំងឺរាតត្បាត Covid-19 សហរដ្ឋអាមេរិកកំពុងរងការខូចខាតធ្ងន់ធ្ងរបំផុត។ ដូច្នេះ យុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីទិញម៉ាស់ជូនប្រជាជនអាមេរិកដែលត្រូវបានបង្កើតឡើង ដោយសមាគមយុវជនវៀតណាមនៅអាមេរិក និងសមាគមអតីតនិស្សិតអាមេរិក នៅវៀតណាម បានប្រមូលប្រាក់បានជាង ១ ពាន់លានដុង។

សមាគមយុវជននិស្សិតវៀតណាមនៅរដ្ឋ California ផ្តល់អំណោយ​ជូន​​មន្ទីរពេទ្យមួយក្នុងតំបន់។ (រូបថត៖ សមាគមយុវជននិស្សិតវៀតណា​ម​នៅ​​រដ្ឋ California)

កម្មវិធីនេះមានការចូលរួមពីនិស្សិត និងក្រុម​សមាគមអតីតនិ​ស្សិតវៀ​តណាម​ជាង ៩០០ នាក់ដែលបា​នសិក្សានៅសហរដ្ឋអាមេរិក និស្សិតកំពុងសិក្សា ​​មន្រ្តី​ដែលធ្លាប់​ធ្វើការ​ នៅសហ​រដ្ឋអា​មេរិក ក្រុមគ្រួសារ​​ដែល​មានកូនៗ ទៅរៀន​នៅសហរដ្ឋ​អាមេរិក​ និងសប្បុរសជន​នានា។

ថ្មីៗនេះសម្ព័ន្ធយុវជនវៀតណាមនៅរដ្ឋ California បានផ្តល់​ឧបករណ៍​ការពារវេជ្ជសាស្ត្រជូនដល់បណ្តា​មន្ទីរពេទ្យនៅរដ្ឋ California ។ ដោយ​មានទឹ​កប្រា​ក់ចំនួ​ន ១០៥០ ដុល្លារអាមេរិក ពីគម្រោង “រៃអង្គាសប្រាក់ ដើម្បីប្រឆាំងនឹងជំងឺ Covid-19” សមាគមបានផ្តល់​ម៉ាស់​ចំនួន ៧៥០ ម៉ាស់ និងស្រោមដៃ ៥០០០ គូ ​ដើម្បី​ជួយដល់​ក្រុមគ្រូពេទ្យ​ក្នុងការ​ប្រយុទ្ធប្រ​ឆាំងនឹ​ងជំ​ងឺ​នេះ​។​

សមាគមយុវជនវៀតណាមនៅអាមេរិកបានផល់​អំណោយ​ជូន​មន្ទីពេទ្យ​មួយ​ចំនួន​រួម​មាន មន្ទីរពេទ្យ UCSF មន្ទីរពេទ្យ Kaiser Permanente (San Francisco) មន្ទីរពេទ្យ Sharp Coronado និងមន្ទីរពេទ្យ Alvarado ។ អំណោយនេះ​បាន​មក​ពី​សប្បុរសជននានា​​ដែល​បានជួយ​​គាំទ្រ​​និង​ចូលរួ​មចំណែកដល់ជោគជ័យនៃគម្រោង ក៏ដូចជា​ផ្សព្វផ្សា​យ​ភាព​ថ្លៃថ្នូរ​​ដល់​​​សហគមន៍ផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ
នៅទីក្រុងហូជីមិញ សន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល