Trending now

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បង្ហាញខ្លួន iPhone 11 ដែលជាម៉ូដែលថ្មីចុងក្រោយបំផុត

11:38 | 11/09/2019

ទីបំផុតសម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបញ្ចេញ iPhone ស៊េរីថ្មីរបស់ខ្លួន ហៅថា iPhone 11។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន CNET នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បង្ហាញខ្លួន iPhone 11 ដែលជាម៉ូដែលថ្មីចុងក្រោយបំផុត។

iPhone 11 មាន៣ម៉ូដែលសម្រាប់ជ្រើសរើស រួមមាន iPhone 11 ធម្មតា, iPhone 11 Pro, និង iPhone 11 Pro MAX។ iPhone 11 ទាំង៣ម៉ូដែលនេះ នឹងអាចត្រូវចាប់ផ្តើមកុម្ម៉ង់ទិញបាននៅថ្ងៃសុក្រសប្តាហ៍នេះ ហើយដាក់លក់នៅតាមហាងរបស់ Apple នៅ​មួយសប្តាហ៍ក្រោយ គឺថ្ងៃទី២០​ ខែកញ្ញា។

ពាក់ព័ន្ធនឹងតម្លៃ នៅសហរដ្ឋអាមេរិក iPhone 11 ធម្មតា ថ្លៃ៦៩៩ដុល្លារ សម្រាប់ទំហំផ្ទុកទិន្នន័យ៦៤ជីហ្គាបៃ ថ្លៃ៧៤៩ដុល្លារ សម្រាប់១២៨ជីហ្គាបៃ និងថ្លៃ៨៤៩ដុល្លារ សម្រាប់២៥៦ជីហ្គាបៃ។ រីឯ iPhone 11 Pro ថ្លៃ៩៩៩ដុល្លារ សម្រាប់៦៤ជីហ្គាបៃ ថ្លៃ១,១៤៩ដុល្លារសម្រាប់២៥៦ជីហ្គាបៃ និងថ្លៃ១,៣៤៩ដុល្លារសម្រាប់៥១២ជីហ្គាបៃ។ ចុងក្រោយ គឺ iPhone 11 Pro Max ថ្លៃ១,០៩៩ដុល្លារសម្រាប់៦៤ជីហ្គាបៃ ថ្លៃ១,២៤៩ដុល្លារសម្រាប់២៥៦ជីហ្គាបៃ និងថ្លៃ១,៤៤៩ដុល្លារសម្រាប់៥១២ជីហ្គាបៃ។

គួរជម្រាបថា ក្រៅពី iPhone 11 ក្រុមហ៊ុន Apple ក៏បានបញ្ចេញ iPad ស៊េរីឆ្នាំ២០១៩ និងនាឡិកា Apple Watch Series 5 ផងដែរ៕

(ប្រភពព័ត៌មាន: FN)

Tags: iPhone11

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR