យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែមេសា ក្រុមគ្រួសារកម្ពុជាដើមកំណើតវៀតណាម និងជនជាតិខ្មែរនៅរាជធានីភ្នំពេញប្រមាណ ៣០០ គ្រួសារ ដែលមានស្ថានភាព លំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ បានទទួល អំណោយជួយឧតម្ថម្ភ។
បន្តគាំទ្រប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកដោយសារជម្ងឺ រាតត្បាតកូវីដ១៨ (ប្រភព៖ nhandan)
កញ្ចប់ជំនួយទាំងនេះរួមមានអង្ករ ម៉ាស់និងសាច់ប្រាក់សម្រាប់ដំណាក់កាលទី ២ នៃកម្មវិធីផ្តល់ជំនួយជាបន្ទាន់ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា និងក្លឹបពាណិជ្ជកម្ម វៀតណាមប្រចាំនៅកម្ពុជា (VBCC) ។
កម្មវិធីនឹងចែកអំណោយឧបត្ថម្ភដល់ក្រុមគ្រួសារប្រជាជនប្រមាណ ១៨០០ គ្រួសារដែលក្នុងនោះមានក្រុមគ្រួសារ ៣០០ នៅភ្នំពេញទទួល អំណោយ ក្នុងរយៈពេល ២ ថ្ងៃ (៣០ មេសា និង ១ ឧសភា )។ ក្នុងដំណាក់កាលទី ២ ផងដែរស្ថានទូតជំរុញឱ្យបន្តប្រមូលនិងទទួលធនធាននានា ដើម្បីអាចពង្រីក ចំនួនមនុស្សដែលជួបការលំបាកដើម្បីទទួលបានអំណោយឧបត្ថម្ភក្នុងឱកាសនេះ។
យោងតាមប្រធានសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាលោក Sim Chy រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីករណីនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាក ផ្លូវដង្ហើមស្រួចស្រាវក្នុងសំណាក់សហគមន៍ខ្មែរ - វៀតណាម។
លោក Sim Chy ក៏បានវាយតម្លៃខ្ពស់ចំពោះការយល់ដឹងអំពីការឆ្លងជម្ងឺកុវីដ១៩ ក្នុងចំណោមប្រជាជននៃសហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាមបន្ទាប់ពីយុទ្ធនាការឃោសនាស្តីពីវិធានការធ្វើអនាម័យ ការធ្វើចត្តាឡីស័ក រក្សាគម្លាត សុវត្ថិភាពនិងជៀសវាងការជួបជុំមនុស្សច្រើនផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)
មតិពីមិត្តអ្នកអាន