សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរម្លឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ សម្ដេចប្រធានបានលើកឡើងថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ
![]() |
![]() |
![]() |
ប្រជាជនកម្ពុជាជួបការលំបាកជាច្រើន ក្នុងរបបប៉ុល ពត។ (រូបថត៖ akp.gov.kh ) |
ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ ទន្ទឹមនេះ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ សម្ដេចពញាចក្រីបានបន្ថែមថា ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩បាន បង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្ដេចប្រធានរដ្ឋសភាបានថ្លែងបញ្ជាក់ថា “យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ”។
![]() |
ប្រជាជនកម្ពុជាជួបការលំបាកជាច្រើន ក្នុងរបប ប៉ុល ពត។ (រូបថត៖ akp.gov.kh ) |
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត។
ម្យ៉ាងទៀត លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា “២៩ ធ្នូ ១៩៩៨ រំដោះខ្មែរចេញពី របបអាវខ្មៅ វាលពិឃាដ ប្រសិនបើគ្មាន នយោបាយ ឈ្នះ ឈ្នះ របស់ រដ្ឋបុរសសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំង និងយោធា របស់ចលនាឧទ្ទាមខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទេ នោះ សង្រ្គាមស៊ីវិល ដែលបង្កឡើង ដោយ ប៉ុល ពត នួន ជា អៀង សារី តាម៉ុក មិនទាន់ចប់ទេ ហើយនយោបាយដ៏ខ្មៅងងឹត ដែលបានដាក់ចេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦ ដោយកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ក៏មិនទាន់ចប់ដែរ”។
“ដូច្នេះ ២០ ឧសភា នេះ កូនខ្មែរជំនាន់ក្រោយ ត្រូវចាំថាជាថ្ងៃដែលរបប អាពត ចាប់ផ្តើមអនុវត្តន៏ ប្រល័យពូជសាសន៏។ ចំណែក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កូនខ្មែរត្រូវចងចាំថា ជាថ្ងៃនាំមកនូវការរួបរួមទឹកដី រួបរួមជាតិខ្មែរ និងក៏ជាថ្ងៃខ្មែរឯករាជពេញលេញ មានអធិបតេយ្យ និង ការកសាងសេដ្ឋកិច្ច ជាតិពេញលេញ។៩ វិច្ឆិកា ១៩៥៣ និង ២៩ ធ្នូ ១៩៩៨ គឺជារបស់ខ្មែរ ពិតប្រាកដ ដែលស្ថាបនាដោយ សម្តេចព្រះបិតាជាតិ នរោត្តម សីហនុ និងរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន”៕
មតិពីមិត្តអ្នកអាន