Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou

11:33 | 09/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធារដ្ឋសភាឡាវលោកស្រី Pany Yathotou ចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ Vietnamplus.vn)

នារសៀលថ្ងៃទី ៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ។ ថ្លែងនៅឯជំនួបនេះ លោក Nguyen Xuan Phuc បានសម្តែងក្តីសោមន្សរីករាយដែលបានជួបពិភាក្សាជាថ្មីម្តងទៀតជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រី Pany Yathotou ចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវផងដែរ។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc ក៏បានអបអរសា ទរចំពោះសមិទ្ធិផលដែលប្រជាជនឡាវទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមហើយលោកក៏ជឿជាក់ថាប្រទេសឡាវនឹងបន្តទទួលបានជោគជ័យជាច្រើនទៀតនាពេលខាងមុខផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថាវៀតណាមបានចាប់ផ្តើមទទួលភារកិច្ចជាប្រធានអាស៊ាន ២០២០ ប្រធាន AIPA-4l និងជាសមាជិកមិនអចិន្ត្រៃយ៍របស់អ.ស.ប សម្រាប់អាណត្តិ ២០២០-២០២១ ហេតុនេះហើយលោកថ្លែងអំណរគុណភាគីឡាវដែលបានសន្យាគាំទ្រនិងសហការយ៉ាងជិតស្និទ្ធ ជាមួយវៀតណាមក្នុងអនុវត្តតួនាទីសំខាន់ទាំងនេះនាពេលខាងមុខផងដែរ។

ក្នុងនាមគណបក្សរដ្ឋាភិបាលរដ្ឋាភិបាលរដ្ឋសភាប្រជាជននៃកុលសម្ព័ន្ធលាវប្រធានរដ្ឋសភាលោក Pany Yathotou បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តីង្វៀនស្វឹនភុកដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលឡាវដើម្បីដឹកនាំដោះស្រាយគាំទ្រ។ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការគាំទ្រផ្នែកសេដ្ឋកិច្ច។

តំណាំងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានសម្តែងនូវក្តីសប្បាយរីករាយដែលថាពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលកន្លងមកសម្រេចបានលើសពីផែនការដែលបានដាក់ចេញ ហើយលោកស្រីមានគោលបំណងចង់សហគ្រាសវៀតណាម នឹងបង្កើនការវិនិយោគនៅឡាវឲ្យបានច្រើនថែមទៀត។ ក្រៅពីនេះ វិស័យនយោបាយសន្តិសុខនិងវិស័យការពារជាតិក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ដែលបានក្លាយជាសរសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ វៀតណាមបានជួយប្រទេសឡាវក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនចំនួនអាហារូបករណ៍និងលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលដល់និស្សិតឡាវ ដើម្បីទៅសិក្សានៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ លោកស្រី Pany Yathotou ក៏អបអរសារទរវៀតណាមដែលបានទទួលតួនាទីជាប្រធានអាស៊ាន២០២០ និង AIPA -41 (ក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍)។ ប្រទេសឡាវត្រៀមខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចទាំងនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR